GubGib ស្ទើរស្រក់ភ្នែកព្រោះមិននឹកស្មានថា Bee រឿងមួយនេះនៅថ្ងៃខួបកំណើតនាងព្រោះមិនដែលគិតថាអាចទៅរួច…! មានវីឌីអូ

កូនពីរហើយតែចង់ប្រាប់ថាភាពផ្អែមល្ហែមមិនផ្លាស់ប្ដូឡើយ សម្រាប់ GubGib-Bee មានពេលវេលាពេលណាតែងតែនាំគ្នាទៅបន្ថែមជាតិស្ករទៅញុំាបាយខាងក្រៅ ជាពិសេសមួយរយៈនេះ Bee មានពេលនៅប្រទេសថៃព្រមទាំងមានពេលសម្រាប់គ្រួសារយ៉ាងពេញទំហឹង

 

ហើយជាក់ស្ដែងក៏មានពេលបន្ថែមភាពផ្អែមល្ហែមនៅថ្ងៃកម្រប់ខួប 32ឆ្នាំរបស់ភរិយា Bee បានរៀបចំឲ្យមានការភ្ញាក់ផ្អើលបំផុតសម្រាប់ GubGib ហើយនាងក៏បានផុសវីឌីអូតាំងតែ កូនរបស់នាងជូនពរថ្ងៃកំណើតដល់អ្នកម៉ាក់ រហូតដល់ Bee នាំទៅញុំាអាហារនៅហាងជប៉ុន ព្រមទាំងមានបាច់ផ្កាដ៏ស្រស់ស្អាតហើយពេលបើកប្រអប់កាដូចេញមក ក៏មានកាបូបដែលមានតម្លៃថ្លៃឲ្យដល់ភរិយា

ហើយចុងក្រោយបញ្ចាប់ការភ្ញាក់ផ្អើលដោយ នាំទៅស្ដាប់ភ្លេងពីអ្នកតន្រ្ដីដែលនាងចូលចិត្ត នេះជាអ្វីដែលនាងគិតថាមិនអាចទៅរួចមិនអាចកើតឡើងទាល់តែសោះ រឿងនេះបានធ្វើឲ្យនាងញញឹមបិតមាត់មិនជិតទាល់សោះហើយ ដែលមានស្វាមីគួឲ្យស្រលាញ់និងយល់ពីភរិយាយ៉ាងនេះ

“All about My 32 Birthday #ggturning32

អត្ថបទដោយ : នីត្តា