អ្នកគាំទ្រនៅប្រទេសចិនក្ដៅក្រហាយជំនួស Mike ទើបជីកឬសជីកគល់បកអាក្រាតសារហេតុ Sara ទើបដឹងថានាងមានអ្នកទី……! មានរូបភាព

អ្នកគាំទ្រនៅប្រទេសចិនក្ដៅក្រហាយជំនួស Idol ទើបរួមដៃគ្នាបំបែករឿង Sara ប្រលែងវីឌីអូអង្គុយផ្អែមល្ហែម ក្រោយពីបើកសង្រ្គាមដណ្ដើមសិទ្ធចិញ្ចឹមកូនជាមួយនិងតារាសម្ដែងប្រុស Mike ទើបធ្វើឲ្យហ្វេនៗនៅចិនបកអាក្រាតរូបពេញបណ្ដាញសង្គម

 

នៅពេលដែលអ្នកគាំទ្រនៅប្រទេសចិនរួមដៃគ្នាជីកឬសគល់រករូបភាពនិងវីឌីអូរបស់តារាបង្ហាញម៉ូតស្រី Sara ដែលកំពុងអង្គុយស្វីតកៀកកើយចាមួយនិងតារាម៉ូតប្រុសកំលោះជនជាតិរុស្សី មុននិងមានការប្រកាសសង្គ្រាមដណ្ដើមសិទ្ធចិញ្ចឹមកូនប្រុសជាមួយនិង Mike ទើបបណ្ដាលឲ្យមានរឿងរ៉ាវដល់ទាំងពីរនាក់ចេញមុខមកបកស្រាយកែខ្លួនយកត្រូវរៀងខ្លួន

pic.twitter.com/4bVPoL1l41

— kyongsoo oopa~ (@natamnpang) September 17, 2020

ដូច្នេះហើយទើបខាង (Weibo) បានរកវីឌីអូដែលបានលើកឡើងខាងលើមកផុសហើយក៏មានចំនួនអ្នកតាមដានកើនឡើងដល់ទៅ 40 លាននាក់ ក្រៅពីវីឌីអូហើយហ្វេនៗអ្នកគាំទ្រចិនខាងលើនេះបានផុសរូបរបស់ Sara នៅក្នុងកម្មវិធីចប់លៀងជាមួយបណ្ដារកំលោះៗថែមទៀតផងដែរ

 

ទើបធ្វើឲ្យមានអ្នកគាំទ្រជនជាតិចិនចេញមកបញ្ចេញមតិយោបល់ចំពោះប្រតិកម្មរបស់ Sara ជាច្រើន ហើយក៏កាន់តែធ្វើឲ្យអ្នកគាំទ្រទូទាំងប្រទេសថៃនិងចិនសង្ស័យចំពោះរឿងដែលកើតឡើងមិនច្បាស់លាស់ ថាសរុបមក Sara ប្រាកដជាពោះធំកូនមួយទៀតមែនឬអត់ អ្នកបណ្ដាញសង្គមអាចនិងរងចាំតាមដានបន្ដទៀតបាន

អត្ថបទដោយ​​ : នីត្តា