Taew Natapohn បង្អួតរូបស្វីតៗជាមួយសង្សាថ្មីជាមួយហៃសូ Nai យ៉ាងមានក្ដីសុខអត់ខ្ចីឈឺក្បាលហាលថ្ងៃរឿង……! មានរូបភាព

មួយរយៈនេះបង្ហាញភាពផ្អែមល្ហែមតាមបណ្ដាញសង្គមមិនធម្មតា នៅពេលដែលតារាសម្ដែងស្រីស្អាតមុខស្រទន់ Taew Natapohn ផុសរូបក្នុង IG story បង្ហាញពីសកម្មស្វីតៗដោយគ្មានខ្វល់រឿងពាក្យសម្ដីរបស់អ្នកបណ្ដាញបន្ទិចទេ ជាមួយនិងម្ចាស់ចិត្តហៃសូ Nai ចញ្ចុកនំយ៉ាងរ៉ូមែនទិច

 

ហើយបើទាញថយក្រោយទៅមើលមុននេះ Taew ហើយនិងហៃសូ Nai ក៏ចាប់ផ្ដើមបើកចិត្តបង្ហាញរឿងរ៉ាវស្នេហា និងការផុសរូបគូរ ឬរូបរួមគ្នាជាមួយនិងក្រុមមិត្តភ័ក្ដ នៅក្នុង IG ច្រើនឡើង ទោះបីជាមានការរិះគន់វាយប្រហារខ្លាំងយ៉ាងណាក៏ដោយ តែក៏នៅមានហ្វេនៗអ្នកគាំទ្រ ជាមួយនិងអ្នកនៅជុំវិញខ្លួនចាំផ្ដល់កំលាំងចិត្តរហូត

សូម្បីតែនៅក្នុង IG លោកហៃសូ Nai ក៏ដូចគ្នា នៅពេលស្នេហាដើរទៅមុខហើយមានរូបរាង ហៃសូ Nai ក៏ចាប់ផ្ដើមផុសរូបគូរ រួមទាំង IG story ដែលមាន Taew នៅជាមួយច្រើនឡើងទៅតាមទំនាក់ទំនងដែលមានភាពជិតស្និតតាមលំដាប់

អត្ថបទដោយ : នីត្តា