ទ្រាំលែងបានទៀតហើយ ! Matt Peranee យំមករហូត 2ឆ្នាំហើយ តែមកសួរក្មួយរបស់ខ្លួនក្នុងសំនួរបែបនេះទទួលយកមិនបានទេ……! មានរូបភាព

ជ្រើសរើសផ្លូវស្ងៀមស្ងាត់ជាមួយនិងពាក្យរិះគន់ផ្សេងៗ ហើយក៏មិនដែរតបតរធ្វើមករហូតជិត2ឆ្នាំហើយ សម្រាប់តារាសម្ដែងស្រី Matt Peranee តែមើលទៅរឿងដែលលើកឡើងដូចជាមិនព្រមចប់ដោយងាយ ហើយនៅតែមានមនុស្សជាច្រើនយល់ច្រឡំរឿងនាងខុស ទើបនាងសម្រេចចិត្តប្រមូលពត៌មានឲ្យមេធាវីដំណើរការតាមច្បាប់ចាប់ពួកអ្នកដែលចូលមក comment បង្កឲ្យខូចខាតកេរ្តិ៍ឈ្មោះរបស់នាង

 

ហើយថ្មីៗនេះ Matt Peranee បានបើកចិត្តជាលើកដំបូងចំពោះរឿងរ៉ាវទាំងអស់នៅក្នុងកម្មវីធី រឿងរ៉ាវថ្ងៃសៅរ៍អាទិត្យ មាននិយាយទាំងអួលដើមកថា កន្លងមកជិត 2ឆ្នាំ គ្មានអ្នកណាដឹងទេថានាងបានជួបអ្វីខ្លះ ម៉ាក់គ្មានក្ដីសុខ ចំណែកក្មួយដែលប្រើឈ្មោះត្រកូលជាមួយគ្នា ទៅសាលារៀនក៏ត្រូវគ្រូសួរថា “ឯណាអ្នកណាគេក្មួយប្រពន្ធចុង?” បើសិនជានាងទទួលរងតែម្នាក់ឯងអាចជាអូខេ ព្រោះតែខ្លួនជាមនុស្សឆាប់ខឹងហើយឆាប់បាត់

ក្រោយមកកញ្ញា Matt នៅបន្ដទៀតថា ការដែលដំណើរការតាមច្បាប់នេះមិនមែនព្រោះតែចង់បានលុយកាក់អ្វីទេ គ្រាន់តែចង់ទាមទារកិត្តយសរបស់ខ្លួនមកវិញ ព្រោះតែបានផ្ដល់បទសម្ភាសន៍ធំៗ2ដងមកហើយ នាងអះអាងថាជារឿងពិតទាំងអស់ តែនៅពេលគ្មានអ្នកណាជឿក៏សុំឲ្យខាងតុលាកាជាអ្នកឈរនៅកណ្ដាលហើយកាត់ក្ដីចុះ

 

“កន្លងផុតជិត2ឆ្នាំដូចដែលគ្រប់គ្នាបានដឹងហើយ ពេលនេះវាគ្មានអ្វីប្រសើរឡើង តែក៏គ្មានអ្នកមកទទួលដឹងឮដែរថា ម៉ាក់គាត់គ្មានក្ដីសុខសោះជិត 2ឆ្នាំមកនេះ មិនមានអ្នកដឹងថាក្មួយ Matt កំពុងរៀនហើយប្រើនាមត្រកូលជាមួយខ្ញុំ ត្រូវគ្រូសួរថា ឯណាអ្នកណាក្មួយប្រពន្ធចុង (យំ) បើយើងជួបតែម្នាកឯងមិនអីទេ ដូចជាអ្វីដែលយើងបាននិយាយចឹងថាខឹងតែមួយភ្លែតក៏បាត់មិនមែនជាមនុស្សចងអាឃាតអ្នកណា”

“មានអារម្មណ៍ថាយល់ដូចគ្នា មិនចង់សម្លឹងមើលពួកគាត់ថាស្អប់ Matt មែនទែនទេ ចង់សម្លឹងមើលថាពួកគាត់គ្រាន់តែទទួលបានការបំពុល គ្រាន់តែយល់ច្រឡំ នៅពេលដែលយើងស្ងៀមស្ងាត់វាមិនបានធ្វើឲ្យអ្នកគ្រប់គ្នាយល់ពីយើងនោះទេ ទើបយើងយល់ថាចង់មានអ្នកនៅចំកណ្ដាលចឹងជាតុលាកាតែម្ដងទៅ ខ្ញុំនិយាយតាមត្រង់រឿងដែលខ្ញុំបានផ្ដល់បទសម្ភាសន៍2លើកធំៗនិងគឺជារឿងពិតទាំងអស់តែបើគ្មានអ្នកណាជឿទេចឹងមានតែឲ្យតុលាកាជាអ្នកកាត់សេចក្ដីទៅ”

“យើងមិនបានកំណត់ទេថានិងប្ដឹងប៉ុន្មាននាក់ បើរឿងរួចរាល់ក៏បញ្ជូលទៅសិន មិនបានគិតថានិងរករឿងប៉ុន្មានអ្នកឲ្យបានជាប់ឃុំ ឲ្យបានលុយ ឬស្អីបែបនេះទេ គឺបាននិយាយជាមួយបងមេធាវីហើយថាគ្រាន់តែចង់ទាមទារកិត្តយសត្រលប់មកវិញ ហើយធ្វើឲ្យបានដឹងទាំងអស់គ្នាថា រឿងពិតតើវាយ៉ាងម៉េច រឿងលុយសម្រាប់ខ្ញុំធម្មតាទេ”

អត្ថបទដោយ​​ : នីត្តា