ចាប់បានហើយ! រូបមកបែបពេញៗសម្រាប់គូស្នេហ៍ Taew-Nai ក្រោមពន្លឺដួងតារាតែពីរនាក់…..! មានរូបភាព

រូបភាពពេញៗ ដ៏សែនរ៉ូមែនទិចរបស់គូស្នេហ៍ថ្មី Teaw និងអ្នកមានហៃសូលោក Nai ក្នុងពេលវេលាញុំាអាហារពេលល្ងាចយ៉ាងផ្អែមល្ហែមក្រោមពន្លឺដួងតារា គ្រប់គ្នាបានឃើញហើយនាំគ្នាផ្ញើរបេះដូងឲ្យភ្លាមៗតែម្ដង

 

ជាមួយគូស្នេហ៍មួយគូទៀតនៅក្នុងវិស័យសិល្បៈដែលគ្រប់បានចាប់អារម្មណ៍គឺគូរបស់  Taew-Nai ដោយមុននេះយើងបានឃើញរូបភាពគួឲ្យស្រលាញ់ៗជាច្រើន របស់អ្នកទាំងពីររួចមកហើយ មិនថាជារូបគូក្នុងលក្ខណៈការដើរកំសាន្ដនៅសមុទ្រ ឬជារូបភាពទទួលទានអាហារបែបផ្អែមល្ហែមរ៉ូមែនទិចខ្លះៗ

តែចង់ប្រាប់ថារូបលើកនេះដឹងតែឈ្នះពាន់ហើយព្រោះជារូបបានពីលោក ហៃសូ Nai ដែលបានផុសខ្លួនឯងនៅក្នុង IG កំពុងតែទទួលទានអាហារពេលល្ងាចមានជូនបាច់ផ្កាយក្សទៀតផង ថែមទាំងមានវគ្គភ្នែកសំលឹងភ្នែកផងដែរ អាចនិយាយបានថាជារូបភាពដែលអប់ដោយលំអងដ៏ក្រអូបនៃក្ដីស្នេហាពិតៗ

អត្ថបទដោយ : នីត្តា