ប្រកាសថាប្ដឹងហើយនៅតែមានអ្នកផ្ញើរសារមក Matt Peranee ព្រមទាំងមានពាក់ពន្ធ័ដល់ Teaw ទៀតថា…..! មានរូបភាព

ក្រោយពីតារាសម្ដែងថៃ Matt Peranee ប្រកាសថានិងដាក់ពាក្យបណ្ដឹងទៅតុលាកាចំពោះបុគ្គលដែលបានចូលមក comment ប៉ះពាល់និងខូចខាតដល់កេរ្ដិ៍ឈ្មោះរបស់នាង ដោយឲ្យមេធាវី Nada ជាអ្នករៀបចំប្រមូលពត៌មានផ្សេងៗដើម្បីត្រៀមដំណើររឿងក្ដី ព្រមទាំងមានផុសអ្នកដែលបានចោទប្រកាន់ធ្វើឲ្យនាងខូចកិត្តិយសមកជិត 2ឆ្នាំ

 

ជាក់ស្ដែងនៅថ្ងៃទី 19 សីហា 2020  Matt Peranee បានផុសសារដែលមានមនុស្សម្នាក់បង្ហាញតាមរយៈ IG story ដោយមានអត្ថន័យថា “ជូនចំពោះអ្នកនាង Matt Peranee ផ្ញើរសារមករកព្រមទទួលដោយត្រង់ៗ ចំពោះគ្រប់រឿងតាមដែលពត៌មានចេញមក គឺខ្លាចអ្នកនាង Matt ប្ដឹង ព្រោះបងជាមនុស្សម្នាក់ដែលធ្លាប់រិះគន់ជាមួយនិងពត៌មានរបស់អ្នកនាងប្រមាណជា 2ឆ្នាំមុន ហើយបានផុសចោទប្រកាន់ដល់អ្នកនាងមិនល្អនៅពេលនិង (តែពេលនិងពិតមែន)

ដល់មកពេលនេះមានពត៌មានរបស់អូន Teaw ដែលត្រូវគេ comment ធ្វើឲ្យខូចឈ្មោះ ទើបធ្វើឲ្យបងភ្លឺភ្នែកភ្លាមថាយើងមិនដឹងពីគេច្បាស់ យើងមិនគួរទៅថាទៅចោទប្រកាន់ឲ្យគេខូចឈ្មោះតាមពត៌មាននោះទេ (បងធ្លាប់នៅជាមួយ Teaw ប្រមាណ 1សប្ដាហ៍ សម័យអូន Teaw រៀនចប់ថ្មីហើយទៅដើរលេងនៅជប៉ុនជាមួយនិងមិត្តមហាវិទ្យាល័យ) អូន Teaw មិនមានចរិកដូចដែលតាមពត៌មានចុះផ្សាយទេ គាត់គួឲ្យស្រលាញ់ដូចគ្នាឯង  តែហេតុអីទើបមានអ្នកចោទប្រកាន់ឲ្យខូចឈ្មោះបែបនេះ

ពត៌មានរបស់ប្រទេសថៃពេលនេះ ត្រូវមានសតិក្នុងការពិចារណា មិនត្រូវលង់ជឿតាមការចុះផ្សាយទេ បងខ្មាស់ខ្លួនឯងណាស់ នៅពេលដែលអានពត៌មានហើយ ហ៊ានសរសេររិះគន់និយាយមិនល្អពីអ្នកនាងក្នុងពេលតែប៉ុន្មានវិនាទី តែដល់ពេលមកសូមទោសអ្នកនាង បែរជាត្រូវមកអង្គុយគិតតាំងស្មារតីប្រមូលភាពក្លាហានជាច្រើន ទម្រាំតែសរសេរចេញមកបាន បងមិនដឹងថានិងត្រូវអ្នកនាង Matt ប្ដឹងឬអត់នោះទេ តែដើម្បីជាការសប្បាយចិត្តរបស់បង ឲ្យបងសូមទោសចំពោះគ្រប់រឿងដែលបងបានធ្វើផងណាចា”

អត្ថបទដោយ : នីត្តា