ធ្វើបាបក្មេងមិនដឹងអី! អ្នកបណ្ដាញសង្គមមិនពេញចិត្តនិងទង្វើ Sara នៅអង្គុយឡាយដោយកូនប្រុសយំតែខ្លួនមិន……! មានរូបភាព

រិះគន់ប្រចាំថ្ងៃសម្រាប់ប្រធានបទរវាង Sara តារាម៉ូដែលជាមួយនិងកំលោះ Mike ថ្មីនេះអ្នកបណ្ដាញសង្គមក្ដៅក្រហាយខ្លាំង ក្រោយពី Sara ឡាយតាម Instagram ព្រមជាមួយនិងអូន Maxwell កូនប្រុសវ័យ 6ខួប

 

នៅពេលឡាយមានរយៈពេលមួយដែលអ្នកចូលមើល comment ថា  “Daddy loves you”  Sara បានអានឲ្យកូនប្រុសស្ដាប់ព្រមទាំងប្រាប់ថា “មានអ្នកប្រាប់ប៉ាៗស្រលាញ់អូន Maxwell ណាបាត” តែអូន Maxwell និយាយប្លែកៗ រហូតធ្វើឲ្យអ្នកបណ្ដាញសង្គមជឿថាវាមកពីមនុស្សចាស់និងឯង

After Footer (Active) - damrei Mr1 Zone2

នៅក្នុង Twitter មានការរិះគន់ច្រើនចំពោះការឡាយនេះ ព្រោះឃើញថា Sara បានបិត IG ផ្ទាល់ខ្លួនតាំងតែពីមានរឿងរិះគន់នេះកើតឡើង តែបែរជាមកបើកវិញនៅពេលឡាយនេះទៅវិញ ព្រមទាំងបានឃើញទៀតថាក្រោយពេលអូន Maxwell និយាយដល់លោកប៉ា ហើយត្រូវ Sara បង្គាប់មិនឲ្យនិយាយ អូនគាត់បានប្រាប់ទៀតថា ម៉ាក់អោបតិចមក ក្រោយមកបាននៅស្ងៀមហើយយកដៃបិតមុខដូចជាកំពុងយំ តែ Sara នៅឡាយមិនព្រមបិទ

 

អ្នកលេង Twitter ដែលបានមើលឡាយខាងលើ បានសរុបរឿងរ៉ាវនៃការរិះគន់នេះថា មានច្រើនចំនុចរួមគ្នា មិនថាអូន Maxwell ប្រាប់ថាហេវបាយតែម្ដាយនៅឡាយកន្លះម៉ោងថែមទៀត កំឡុងពេលដែលឡាយអូន Maxwell បានប្រាប់ថា មិនមានអ្នកណាសរសេរពីប៉ាៗ តែ Sara ភ្ញាក់ផ្អើលថា កូនអានអក្សរបានដែរឬ ហើយមានការរិះគន់ដល់រឿងការមើលថែកូន ព្រមទាំងការធ្វើបាបចិត្តរបស់កូនក្មេង

អត្ថបទដោយ : នីត្តា