កាន់តែធ្ងន់់ធ្ងរទៅៗ តាំងពី Sara ធ្វើការឡាយផ្ទាល់រួចមក Golf បងប្រុសរបស់ Mike បានផុសម្ដងទៀតចំពោះវីឌីអូឡាយត្រង់ចំនុចអូន Maxwell និយាយថាប៉ាស្រលាញ់មែនឬ ចុះហេតុអីបានទាត់ចេញពីខនដូ ខណៈដែល Sara ឡាយជាមួយកូនប្រុស នៅកណ្ដាល់យប់ ថែមទាំងថាឲ្យ Sara បន្ថែមទៀតថា

“អ្នកឯងដាក់ស្អីទៅក្នុងខួរក្បាលរបស់ក្មេងនិង ខ្ញុំអាណិតក្មួយរបស់ខ្ញុំខ្លាំងណាស់ដែលត្រូវរស់នៅជាមួយនិងបរិយាកាសបែបនិងជាមួយអ្នក ដាក់សំណួរឲ្យក្មេងឆ្លើយតបនៅក្នុងផ្លូវដែលខ្លួនឯងត្រូវការ ធ្វើម៉ែគេភាសាស្អី”
ព្រមទាំងនៅនិយាយទៀតថា “មុនចូលដេកឆ្លុះកញ្ចក់មើលមុខផងហើយមើលឲ្យស៊ីជម្រៅ ឲ្យជ្រៅបំផុត សួរខ្លួនឯងថា ពេលដើរចេញទៅខាងក្រៅផ្ទះខ្មាស់គេអត់មួយថ្ងៃៗ…..ហើយសួរខ្លួនឯងនៅក្នុងកញ្ចក់ថា ភាពជាមនុស្សដែលមាននៅក្នុងខ្លួននៅមានសេសសល់ខ្លះដែរទេ?”
Golf នៅបន្ដទៀតថា “បើខាងតុលាកាបានចូលមើលចូលមកអានត្រង់នេះខ្ញុំសូមភាពយុត្តធម៌ឲ្យប្អូនប្រុសខ្ញុំផង មុននិងក្មួយរបស់ខ្ញុំកាន់តែខូចចិត្តនិងកាន់តែយល់ច្រលំខ្លាំងជាងនេះ ដោយមិនដឹងខ្លួនព្រោះគាត់នៅក្មេងខ្លាំងពិបាកនិងយល់រឿងរបស់មនុស្សចាស់ហើយទទួលពត៌មានតែម្ខាង…..ហើយបេះដូងរបស់ប្អូនខ្ញុំ …..ខ្ញុំសូមអង្វរៗ មិនដែលសុំអ្វីបែបនេះតាមការផ្សព្វផ្សាយទេ……សរសេរបណ្ដើញ័រដៃបណ្ដើរ…..” ហើយអ្នកបណ្ដាញសង្គមចូលមកមើលហើយcomment ផ្ដល់យោបល់ជាច្រើន
អត្ថបទដោយ : នីត្តា





