ក្រោយពីរៀបអាពាហ៍ពិពាហ៍រួចមក ក្ដីស្រលាញ់និងភាពផ្អែមល្ហែមមិនដែលថយចុះ សម្រាប់តារាសម្ដែងស្រី Mew Nittha ទាយាទអ្នកកំពូលអួតស្វាមីប្រចាំឆ្នាំ 2020 ជាមួយនិងថ្ងៃខួបកំណើតគម្រប់អាយុ 30ឆ្នាំ ដោយមានស្វាមីហៃសូ Saint រៀបចំ surprise យ៉ាងកក់ក្ដៅ

ពេលថ្មីៗនេះ (21 សីហា 2020) Mew បានផុសនៅក្នុង Instagram story ពីការ surprise នំខេកពីស្វាមី មិត្តភក័្ដ ហើយនិងកូនសុនខសំណព្វចិត្ត ដែលជាផ្នែកមួយក្នុង surprise ជូននំខេក ជប់លៀងថ្ងៃកំណើត ក្រៅពីនេះ Mew ក៏បានចែករំលែក IG story របស់អ្នកដែលមកចូលរួមជាច្រើនទៀតផងដែរ
ហើយអ្វីដែលខ្វះមិនបាននោះគឺអ្នកគាំទ្រដែលបានមកចូលរួមជូនពរថ្ងៃកំណើត ជូនខេក ហើយនិងកាដូ បាច់ផ្កា ជាច្រើន ដូច្នេះ Mew ក៏មិនភ្លេចក្នុងការថតរូបទុកជាអនុស្សាវរីយ៍ជាមួយនិងហ្វេនៗ ហើយបានទាំងផុសនៅក្នុង Instagram រួចរាល់ជាការស្រេច
អត្ថបទដោយ : នីត្តា








