ដឹងខ្លួនហើយ! ក្រោយលែងលះ អតីតភរិយា Sornram បង្ហោះសារអរគុណទៅកាន់លោកថា…..

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ពេលនេះជីវិត ប្ដីប្រពន្ធរបស់ តារាប្រុសលោក Sornram និងអតីតភរិយា នាង Tik Big Brother បានចែកផ្លូវគ្នាហើយ ដោយសារតែភរិយាលោកបានសាងកំហុសដ៏ធំ លង់ខ្លួនជាប់បំណុលល្បែងជាច្រើនផងដែរ។

យ៉ាងណាមិញ ក្រោយពេលលែងលះគ្នាហើយ ស្រាប់តែថ្មីៗនេះ អតីតភរិយារបស់លោក នាង Tik Big Brother បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមអីុនស្ដារក្រាម អរគុណអតីតស្វាមីរបស់នាង ដែលធ្វើបានឲ្យនាងបានផ្លាស់ប្តូរខ្លួនទៅជាមនុស្សល្អប្រសើរ មានការខិតខំប្រឹងប្រែងធ្វើការដើម្បីរកប្រាក់ សម្រាប់កូន និងធ្វើឲ្យមនុស្សជាច្រើនមើលឃើញពីការខិតខំប្រឹងប្រែងធ្វើការរបស់នាង។

គួរបញ្ជាក់ផងដែរថា កន្លងមកលោក Sornram បានផ្តល់បទសម្ភាសន៍ថា បញ្ហានៃការវិលត្រឡប់មកធ្វើជាប្តីប្រពន្ធនឹងគ្នាវិញនោះ គឺមិនអាចទៅរួចម្តងទៀតឡើយ ប៉ុន្តែលោកក៏មិនបានកាត់ផ្ដាច់ទំនាក់ទំនងម្ដាយកូនដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី