នរណាមិនច្រណែន! Poh Nattawut ផ្អែមល្ហែមជាមួយភរិយាដូចកម្លោះក្រមុំ!(មានរូបភាព)

បើនិយាយពីជីវិតប្ដីប្រពន្ធរបស់កំពូលតារាសម្ដែងប្រុស Poh Nattawut នរណាឃើញហើយក៏ស្ញប់ស្ញែងសឹងតែគ្រប់គ្នាដែរ ព្រោះលោកនិងភរិយាតែងតែបំពេញតួនាទីជាឪពុកម្ដាយដ៏ល្អ និងមានពេលវេលាផ្អែមល្ហែមជាមួយគ្នាមិនចាញ់គូស្នេហ៍ដទៃនោះទេ។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ ហ្វេនៗជាច្រើនចាប់អារម្មណ៍ នៅពេលគ្រប់គ្នាបានឃើញរូបភាព Poh បាននាំភរិយាទៅញាំអាហារពេលល្ងាចជាមួយនិងគ្នាយ៉ាងរ៉ូមែនទិចតែពីរនាក់ និងថែមទាំងបានថតរូបភាពស្និតស្នាលគ្នាពោលពេញដោយស្នាមញញឹម មើលទៅមានក្ដីសុខខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែច្រណែន តារាប្រុសរូបនេះ និងភរិយា ទោះបីរៀបការច្រើនឆ្នាំ និងមានកូន២រូបហើយ ក៏នៅតែផ្អែមល្ហែមនិងគ្នាមិនចាញ់ក្មេងៗដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី