Baifern ជួបការលំបាកក្រោយពីទទួលការងារថ្មីព្រោះត្រូវសម្រកទម្ងន់អស់ច្រើនគីឡូក្នុងការថតម៉ូតខោវ……! មានរូបភាព

ប្រហែលជាការងារថ្មីរបស់ Baifern លើកនេះត្រូវធ្វើឲ្យកំលោះៗទន្ទឹងរងចាំដោយក្ដីអន្ទះសារទៀតហើយមើលទៅ ព្រោះនៅក្នុងកម្មវិធីបើកសម្ភោធ Vivo V20 តារាសម្ដែងរយលាន Baifern បានផ្ដល់បទសម្ភាសន៍ត្រួសៗ ក្រោយពីមានសំនួរសួរដល់រូបរាងរបស់នាងពេលនេះតូចជាងមុនឆ្ងាយហើយអាចមើលឃើញយ៉ាងច្បាស់

 

ដោយ Baifern បានទទួលស្គាលថាខ្លួនបានសម្រកទម្ងន់យ៉ាងឆាប់រហ័ស ដោយសារតែកំពុងមានការងារថ្មីត្រូវថតម៉ូតឈុតខោវអាវក្នុងថ្មីផ្សព្វផ្សាយជូនទស្សនិចជន ហើយនៅពេលការងារនេះបញ្ចប់រួចរាល់អស់ហើយនាងនិងត្រលប់មកប្រើជីវិតរស់នៅដូចធម្មតាវិញម្ដងទៀត ដូច្នេះហើយទើបមិនចង់ឲ្យគ្រប់គ្នាមកពិបាកចិត្តបារម្ភរឿងគីឡូរបស់នាងច្រើនទេ ព្រមទាំងបញ្ចាក់ទៀតថានាងមិនបានស្គមពេកដូចដែលអ្នកគ្រប់គ្នាបារម្ភនោះទេ

After Footer (Active) - damrei Mr1 Zone2

មួយរយៈនេះស្គមជាងមុនតើយើងសម្រកទម្ងន់មែនទេ?

“មួយរយៈនេះអាចមកពីធ្វើការងារច្រើន ហើយក៏ប្រយ័ត្នក្នុងការញុំាផងដែរ ពេលនេះស្រកអស់ 3គីឡូហើយ តាមពិតទៅដោយសារតែចង់គ្រប់គ្រងគីឡូព្រោះតែមានការងារថ្មីផងដែរ សម្រាប់ការងារខ្លះចង់ឲ្យយើងស្គមជាងនិងព្រោះងាយស្រួលក្នុងការថតម៉ូតជាងមុន តែក៏មិនមែនចុះអីច្រើនណាស់ណាទេ”

 

“សួរថាខ្ញុំអូខេចំពោះរូបរាងខ្លួនឯងពេលនេះទេ ក៏អូខេណា មិនស្គមពេកទេចាជឿខ្ញុំចុះ ក្រោយពីនិងប្រហែលជាលែងសម្រកហើយ ព្រោះថតម៉ូតការងារនិងរួចរាល់ហើយ  តទៅក៏ប្រើជីវិតបានតាមធម្មតា គីឡូពេលនេះប្រហែលជា 46”

អត្ថបទដោយ : នីត្តា