ជាការពិតណាស់ ចាប់តាំងពីពេលដែលតារាសម្ដែងថៃស្រី Mew Nittha និងស្វាមី រៀបការមក ជីវិតប្ដីប្រពន្ធអ្នកទាំងពីរ កាន់តែមានក្ដីសុខខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយច្រណែនសឹងតែគ្រប់គ្នាតែម្ដង។
ជាក់ស្ដែងដូចជា កាលពីម្សិលមិញនេះជាថ្ងៃកំណើតរបស់ Mew ក្នុងនោះគ្រប់គ្នាបានឃើញស្វាមីរបស់នាង បាននាងទៅញាំអាហារពេលល្ងាចជាមួយនិងគ្នាយ៉ាងរ៉ូមែនទិច និងមានកាដូជាបាច់ផ្កាដ៏ស្រស់ស្អាតសម្រាប់ជូននាងថែមទៀតផង មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពក្នុងថ្ងៃកំណើតនោះផងដែរ ហ្វេនៗគ្រប់គ្នាក៏បាននាំគ្នាបញ្ចេញសារជូនពរទៅកាន់ Mew និងស្វាមីជាច្រើនផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី