មិនធម្មតាតារាប្រុស Golf បើកបង្ហាញខនដូដ៏សែនទំនើបតម្លៃខ្ទង់លាន មានមោទនភាពចំពោះកំលាំងញើសឈាម…..! មានវីឌីអូ
Golf បានបើកបង្ហាញខនដូដ៏សែនស៊ីវិល័យដែលអាចមើលឃើញទេសភាពស្រស់ស្អាតបាន ហើយក្រោយពេលដែលរៀបចំតុងតែងរួចរាល់ហើយ លទ្ធផលចេញមកឃើញថាសាកសមចំពោះការខិតខំប្រឹងប្រែងខ្លាំងណាស់។ សាម៉ីខ្លួនបានប្រាប់ទៀតថាគ្រប់ការតុបតែងទាំងអស់គឺសុទ្ធបានមកពីការទិញខ្លួនឯង ពេញចិត្តនិងមានមោទនភាពបំផុត ព្រោះគ្រប់កាក់គ្រប់សេនសុទ្ធតែបានមកពីកំលាំងញើសឈាមខ្លួនឯង

ជាផ្នែកមួយក្នុងក្ដីសុបិន្ដរបស់អ្នកកំលោះ Golf ក្នុងការចង់តុបតែងខនដូតាមបែបស្ទាយខ្លួនឯង ហើយក្ដីសុបិន្ដអាចក្លាយជាការពិតបានដោយសារតែការខិតខំប្រឹងប្រែងដោយកំលាំងញើសឈាមរបស់ខ្លួន ពីបន្ទប់ដែលទទេរស្អាតបានប្រែក្លាយទៅជាបន្ទប់ដ៏ស៊ីវិល័យបំផុត Golf បានប្រាប់ទៀតថា ចំពោះរូបមនុស្សយន្ដនៅចំកណ្ដាលផ្តះនិងគឹមានតែមួយនៅក្នុងលោក Iron man
ហើយនៅក្នុងកម្មវិធីយូធូបរបស់ Golf ដែលមានឈ្មោះថា GOLF PICHAYA ជាមួយនិងភាពជាក់ស្ដែង ដែលសាម៉ីខ្លួនបានបើកបង្ហាញគ្រប់ច្រកគ្រប់មុំ គ្រប់គ្នាដែលបានឃើញហើយត្រូវតែចុចឡាយគ្រប់ៗគ្នា ព្រោះតែបន្ទប់ស្អាតខ្លាំងពិតមែន គ្រប់ច្រកល្ហកសុទ្ធតែទំនើប អាចចូលមើលនៅក្នុងវិឌីអូយូធូបលម្អិតបានចាGOLF PICHAYA
អត្ថបទដោយ : នីត្តា










