នរណាមិនច្រណែន! ឱក សុគន្ធកញ្ញា បង្ហោះរូបភាពសុីអារម្មណ៍ជាមួយស្វាមី និងសារដ៏មានអត្ថន័យថា….!(មានរូបភាព)

ពីមួយថ្ងៃទៅមួយថ្ងៃ កំពូលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា កាន់តែមានក្ដីសុខ និងសុភមង្គលនៅក្នុងគ្រួសារ ជាហេតុធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ និងលួចច្រណែនអ្នកនាងមិនតិចនោះទេ។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ អ្នកនាងបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលគ្រប់គ្នាបានឃើញអ្នកនាងបង្ហោះរូបភាពស្និតស្នាល កៀកកើយជាមួយនិងស្វាមីជាច្រើនសន្លឹក ហើយថែមទាំងរៀបរាប់សារយ៉ាងដូច្នេះទៀតថា៖

«យើងពិតជាមិនអាចឃាត់ពេលវេលាឱ្យនៅមួយកន្លែង មិនអាចហៅពេលវេលាត្រឡប់ក្រោយបាន តែយើងអាចធ្វើរឿងល្អៗ សប្បាយៗ ថ្ងៃនេះដើម្បីជាការចងចាំល្អៗទៅថ្ងៃក្រោយ និង ជាកាដូសម្រាប់ជីវិតនេះ»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងច្រណែនតារាចម្រៀងស្រីរូបនេះ ដែលមានគ្រួសារដ៏ល្អមួយ ហើយតែងតែផ្ដល់ពេលវេលាយ៉ាងមានក្ដីសុខជាមួយនិងគ្នាទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី