កប់ណាស់! ឡានពេញផ្ទះទៅហើយ ពេលនេះ ថមមី ទិញឡានថ្មីចូលផ្ទះមួយគ្រឿងទៀតហើយ!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលដែលអ្នកនាង សួស វីសា និងលោក ថមមី រៀបការកសាងគ្រួសារមក​​ មហាជនជាច្រើនពិតជាចាប់រម្មណ៍  អ្វីដែលពិសេសនោះគឺកូននៅក្នុងផ្ទៃអ្នកនាង សួស វីហ្សា នោះតែម្ដង ខណៈពេលនេះជិតដល់ថ្ងៃសម្រាលហើយ។

មិនត្រឹមតែប៉ុនណោះ គ្រប់គ្នាក៏បានជ្រាបដែរថា សព្វថ្ងៃនេះប្ដីប្រពន្ធមួយគូនេះ កំពុងតែមានភាពជោគជ័យយ៉ាងខ្លាំង ដោយសារតែការខិតខំប្រឹងប្រែកន្លងមក ធ្វើឲ្យអ្នកទាំងពីរមានអ្វីៗសព្វគ្រប់បែបនេះ មិនថាផ្ទះ សម្ភារៈប្រើប្រាស់សុទ្ធតែទំនើបៗ ហើយបើនិយាយពីរថយន្តវិញតម្លៃសុទ្ធតែថ្លៃកប់ៗតែម្ដង។

លើសពីនេះទៅទៀត ស្រាប់តែថ្មីៗនេះ លោក ថមមី​ បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលថែមទៀត នៅពេលឃើញលោកបង្ហាញនៅឡានថ្មីស៊េរីទំនើបមួយគ្រឿង ម៉ាក់ TUNDRA ពណ៌ខ្មៅ មួយគ្រឿងបន្ថែមទៀត ដែលលោកទើបនឹងទិញក្នុងតម្លៃរាប់មឺុនដុល្លារ ហើយក្នុងនោះលោកថែមទាំងរៀបរាប់សារបែបនេះទៀតថា៖

«ស្វាគមន៍សមាជិកថ្មីបន្ថែម អរគុណសន្តិភាព អរគុណការខំប្រឹងប្រែងតស៊ូ អរគុណប្រពន្ធដែលតែងតែអោយកម្លាំងចិត្តប្តី សូមឲ្យហេងហេងរីកចម្រើនតទៅមុខទៀត សមាជិកថ្មី សម្រាប់ទុកទៅតាមខេត្តនិងចម្ការ ហត់ណាស់រាល់ថ្ងៃតែក៍សប្បាយចិត្តព្រោះបានឃើញការតស៊ូបានដូចបំណង»៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី