ឡូយមែន! លើកនេះ តន់ ច័ន្ទសីម៉ា និពន្ធបទថ្មីច្រៀងខ្លួនឯង ចាក់ដោតអារម្មណ៍ណាស់!(មានវីដេអូ)

មួយរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញថាតារាចម្រៀងវ័យក្មេងកញ្ញា តន ច័ន្ទសីម៉ា ហាក់បីដូចជាមានសន្ទុះប្រជាប្រិយភាពកើនឡើងយ៉ាងខ្លាំង អ្វីដែលពិសេសនោះគឺគ្រប់បទចម្រៀងថ្មីៗរបស់នាង ចេញមកតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងសឹងតែគ្រប់បទទៀតផង។

ជាក់ស្ដែងដូចជាកាលពីម្សិលមិញនេះ ហ្វេនៗជាច្រើនបានឃើញបទចម្រៀងថ្មីរបស់នាង ដែលមានចំណងជើងថា «សម្តែងចប់ឬនៅខ្ញុំចាំទះដៃ» ដែលបទថ្មីនេះគឺជាស្នាដៃនិពន្ធផ្ទាល់ពីនាងផងដែរ ស្ដាប់ទៅពិតជាមានអត្ថន័យចាក់ដោតចំពោះស្នេហាយុវវ័យសម័យថ្មីណាស់។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសរសើរសមត្ថភាពតារាចម្រៀងស្រីរូបនេះ មិនត្រឹមតែច្រៀងពិរោះនោះទេ ហើយថែមទាំងអាចសរសេរនិពន្ធបទចម្រៀងសម្រាប់ខ្លួនឯងបានយ៉ាងឡូយទៀត៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី