សល់តែជាង២ខែទៀតរៀបការ Koi និង Toon កាន់តែផ្អែមល្ហែមនិងគ្នាធ្វើឲ្យគ្រប់គ្នាច្រណែន!(មានរូបភាព)

ជាការពិតណាស់ នៅសល់តែជាង២ខែទៀតប៉ុនណោះ ដែលតារាសម្ដែង Koi Rachawin និង Toon Bodyslam ដល់ថ្ងៃរៀបមង្គលការហើយ ហើយក៏ជាពេលវេលាដែលអ្នកទាំងពីរទន្ទឹងរង់ចាំជាយូរណាស់មកហើយដែរ។

យ៉ាងណាមិញខណៈ ថ្ងៃរៀបការកាន់តែខិតជិតមកដល់ គូស្នេហ៍មួយគូនេះ ស្រាប់តែបញ្ចេញរូបភាពផ្អែមល្ហែមក្នុងដំណើរកំសាន្ត ទៅកាន់មាត់សមុទ្រជាមួយនិងគ្នា ក្នុងកាយវិការស្និតស្នាល ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយ លួចច្រណែនសឹងតែគ្រប់គ្នាតែម្ដង។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ ហ្វេនៗជាច្រើនក៏បាននាំគ្នាសរសើរពីចំណងស្នេហ៍អ្នកទាំងពីរ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី