ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា តារាសម្ដែងថៃស្រីល្បីឈ្មោះ Mew Nittha Taew Natapohn និង Matt Peeranee គឺជាមិត្តភក្ដិនិងគ្នានៅក្នុងក្រុម Furby Gang ហើយគ្រប់កម្មវិធីពួកគេតែងតែបង្ហាញខ្លួនជាមួយគ្នា និងថតរូបជុំគ្នាមើលទៅគួរសរសើរខ្លាំងណាស់។
ជាក់ស្ដែងដូចជាថ្មីៗនេះ ត្រូវនិងថ្ងៃកំណើត Mew គ្រប់គ្នាក៏ឃើញវត្តមាន Taew និង Matt ទៅចូលរួមផងដែរ តែលើកនេះ អ្នកទាំងពីរបានដឹកដៃគូស្នេហ៍របស់ខ្លួន ទៅបង្ហាញភាពស្និតស្នាលនៅក្នុងកម្មវិធីនោះ ធ្វើឲ្យហ្វេនៗឃើញហើយរំភើបចិត្ត និងចាប់អារម្មណ៍ខ្លាំងគ្រប់ៗគ្នា។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើន កាន់តែរំភើបចិត្ត ក្រោយពេលឃើញតារាស្រីទាំងពីរដួងនេះ និងគូស្នេហ៍កាន់តែមានភាពស្និតស្នាលជាមួយនិងមិត្តភក្ដិបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី