ខូចណាស់តើ! ដឹងការពិតរឿង Nadech ទៅតាម Yaya ដល់សមុទ្រជាមួយក្រុមមិត្តភ័ក្ដថ្ងៃមុនព្រោះតែចង់…..!

ព្រោះមិនអាចទ្រាំនិងក្ដីនឹករលឹកបាន ទើបធ្វើឲ្យតួឯកប្រុសកំលោះ Nadech ត្រូវលួចទៅនិយាយជាមួយនិងមិត្តភ័ក្ដរបស់សង្សាដើម្បីបានសិទ្ធទៅតាម Surprise អូន Yaya នៅសមុទ្រភូកេត ព្រមទាំងមានរូបភាពស្វីតៗមកបង្ហាញឲ្យឃើញទៀតផង

 

ជាក់ស្ដែងឃើញថាមិនអាចហាមនឹករលឹកបាន ទើបហោះទៅតាម Yaya ដល់សមុទ្រមែនទេ?

“តាមពិតទៅ ទម្រាំតែដឹងថាអូនគាត់ទៅដើរកំសាន្ដជាមួយមិត្តភ័ក្ដ ខ្ញុំក៏បានចេញមុខទៅនិយាយជាមួយមិត្តភក្ដ័គាត់ថានិងទៅដែលគឺទៅ Surprise តាំងបែបនិងតែក៏សប្បាយដែរ”

ពេលគាត់ឃើញយើងនៅទីនិងហើយតើយ៉ាងម៉េចដែរ?

“គាត់ក៏ភ្ញាក់ផ្អើល គាត់ក៏មិនបានគិតដល់ដែរ”

ចង់ទៅដើរលេងឬចង់ទៅការពារ?

“ការពិតគឺទៅដើរលេង ក្រមុំៗក៏នៅដោយគាត់ទៅ ខ្ញុំក៏នៅតែខ្ញុំអានសៀវភៅ ធ្វើកិច្ចការផ្ទះ ព្រោះតែពេលថ្ងៃរះក៏ត្រូវទៅថតរឿងហើយ សរុមទៅ 2ថ្ងៃ 1យប់ វាល្អព្រោះបាននៅជិតនិងស្រាប់”

បានធ្វើកិច្ចការរួមគ្នាអ្វីខ្លះដែរ?

“បានទៅជិះទូក តែភាគច្រើនគឺញាុំ ញុំាតែម្យ៉ាង អាហារនៅសណ្ឋាគារមានច្រើន”

 

មួយរយៈនេះដូចជាមិនសូវជាបានជួបគ្នាសោះ?

“មែនហើយ មិនសូវជាបានជួបគ្នា ខ្ញុំក៏ធ្វើការជិត 6ថ្ងៃក្នុងមួយអាទិត្យ ពេលវេលាដែរត្រូវទៅខាងក្រៅដូចជាមានតិចតួចណាស់ ជួបគ្នាយូរៗម្ដង មិនសូវជាពេញលេញប៉ុន្មានទេ បើសិនជាមានពេលខ្ញុំនិងបែងចែកពេលវេលាឲ្យគាត់តាមតែអ្វីដែលអាចធ្វើបាន”

ដំណើរកំសាន្ដនេះសាកសមនិងពេលវេលាដែលបានទៅដើរលេងជាមួយគាត់?

“សាកសមណាស់ ព្រោះយើងបានទៅកំសាន្ដផង ប្រុសតែឯងពេលខ្លះក៏រៀងអៀន តែខ្ញុំត្រូវធ្វើខ្លួនឲ្យចុះសម្រុងនៅបាន (សើច) សប្បាយៗ”

ធ្វើឲ្យយើងកាន់តែស្និតនិងមិត្តភ័ក្ដគាត់ខ្លាំងឡើង?

“ដំណើរកំសាន្ដធ្វើឲ្យស្និតខ្លាំងឡើង តែក៏ស្និតគ្នាស្រាប់ហើយបាត”

រូបគូដែលផុសដូចជាគួឲ្យចង់សើចណាស់?

“អើ…ពួកយើងមិនបានតាំងចិត្ដនោះទេ យើងមិនដឹងថាត្រូវធ្វើស្ទាយថតយ៉ាងម៉េច ចឹងទៅតាមនិងទៅ….”

អត្ថបទដោយ : នីត្តា