Nadech ចេញមុខបកស្រាយរឿងផ្អាក់ថតរឿងភាគថ្មីជាមួយ Yaya តែបែរជាមកថតរឿងជាមួយ Bow Maylada ជំនួសវិញព្រោះតែ….! មានរូបភាព

ទីបំផុតក៏បានជួបនិងតារាប្រុសកំពុងពេញនិយមក្នុងដួងចិត្តហ្វេនៗ ហើយក៏មិនឲ្យឪកាសរបូតចេញពីដៃទើបបានជួបសម្ភាសន៍ជាមួយនិង Nadech រឿងថតរឿងភាគថ្មី ដែលមានប្រកបគូជាមួយ Yaya និង Bow Maylada ហើយក៏កើតមានការរិះគន់បន្ទាប់ពីបានផ្អាក់ការថតជាមួយនិង Yaya

 

 សួររឿងថតរឿងភាគថ្មីជាមួយនិង Yaya តែបែរជាត្រូវផ្អាក់វិញ?

“ចង់ប្រាប់ថាវាជារឿងដែលចំាបាច់ខ្លាំងមែនទែន ទើបយើងត្រូវសម្រាកថតសិន តែក្រុមការងារក៏ត្រូវតែធ្វើការងារ ហើយអ្នកដឹកនាំក៏ត្រូវចិញ្ចឹមកូនចៅ ទើបធ្វើឲ្យមានការសម្រេចចិត្តទាញគម្រោងថ្មីថតសិន មិនមែនមានន័យថាត្រូវឈប់តែម្ដងនោះទេ ហើយពួកយើងក៏កំពុងតែរងចាំស្គីបផងដែរ នៅពេលដែលរួចរាល់ពេលណា ទាំងអស់គ្នាច្បាស់ត្រៀមខ្លួននិងសម្រុកចូល ព្រោះវាសុទ្ធតែមានគោលការណ៍តាមមាត្រដ្ឋានស្រាប់ហើយ ចឹងសូមកុំយល់ច្រលំថាពួកយើងបោះបង់អី”

តើអាចដឹងទេថាត្រលប់មកថតជាថ្មីនៅពេលណា?

“គាត់តាំងចិត្តថានិងថតឡើងវិញនៅខែតុលា ប្រមាណៗនេះឯងតាមដែលខ្ញុំបានឮមក តែក៏មិនទាន់បានយល់ព្រមអ្វីទេ ទុកឲ្យខាងចាស់ៗគាត់បញ្ចាក់ផ្ទាល់ទៅល្អជាង”

ពេលនេះទើបយើងបានទៅថតរឿងប្រកបគូជាមួយនិង Bow Maylada វិញ?

“មែនហើយ ដោយសារតែរឿងនេះមើលទៅការថតដូចជាងាយជាង ទាក់ទងនិងទីកន្លែងប្រវិត្តសាស្រ្ដ ហើយបែបស្ទាយរបស់អ្នកឥសាន ទើបធ្វើឲ្យមានដំណើរការរលូន ហើយការថតក៏ងាយស្រួលទៅតាមនិង ដូច្នេះហើយទើបក្រុមការងារជ្រើសរើសយករឿងនេះមកថតសិន”

បានរួមការងារជាមួយ Bow តើយ៉ាងម៉េចដែរ?

“ល្អបាត ចាត់ទុកថាធ្វើការងាររួមគ្នាមិនមានជាបញ្ហាអ្វីនោះទេ”

 

តែក៏មានការរិះគន់ថា Bow មកដណ្ដើមការថតរឿងរបស់ Yaya ?

“មិនមែនទេ មិនទាក់ទងទេ រឿងនេះដឹងស្រាប់ហើយថាអ្នកណាជាអ្នកណា ជាតួនាទីរបស់អ្នកដឹងនាំមួយណា សាកសមនិងលក្ខណៈរបស់អ្នកណាជាង បានឬមិនបានគឺលើក្រុមមួយទៀត តែបើរឿងដណ្ដើមឬមកជំនួសអីនិងគឺមិនមែនទេ”

ឃើញថាជាគ្រូបង្វឹកភាសាឥសានឲ្យ Bow ផងដែរមែនទេ?

“ក៏មានខ្លះដែរ គឺគ្រប់គ្នាមិនថាមីងយ៉ង បងយីងយុ៉ង គ្រប់គ្នាសុទ្ធតែជាគ្រូបង្វឹកទាំងអស់ រឿងខាងភាសា ពេលខ្លះខ្ញុំក៏មិនទាន់ដល់ថ្នាក់និងដែរ តែពេលខ្លះ Bow ត្រូវនិយាយភាសាឥសាន ទើបខ្ញុំប្រើចំនេះដឹងដែលមានខ្លះទៅប្រាប់ប្អូនខ្លះៗ តាមសំនៀងដែលត្រឹមត្រូវ​”

ដែលត្រលប់ទៅហាត់ប្រាណម្ដងទៀតព្រោះតែមានអារម្មណ៍ថាពេញចិត្ដមែនទេ?

“ពេលសម្ដែងរឿងហើយយល់ថាត្រូវប្រើកំលាំងច្រើន មានសាច់ដុំដែលរឹងមុំា ធ្វើឲ្យមានទំនុកចិត្តគ្រប់ពេល ដូច្នជហើយទើបត្រលប់មកហាត់ប្រាណវិញម្ដងទៀតដើម្បីភាពស្រស់ស្រាយ”

មិនមែនត្រូវចាស់ទុំបង្ខំទេមែនទេ?

“មិនមែនទេ បង្ខំខ្លួនឯងរហូតនិង”

ឬមួយយើងស្រលាញ់សាច់ 6កង់ ព្រោះរូបរាងពេលនេះក៏បង្ហាញឲ្យឃើញច្បាស់?

“កំឡុងពេលនេះចង់សម្រកគីឡូព្រោះត្រូវថតរឿងផង ចង់ឲ្យស្គម តែមិនជាច្រើនអីណាស់ណាទេ ព្រោះត្រូវបញ្ចុះតែត្រង់ចង្កឹះតិចទេ”

អត្ថបទដោយ : នីត្តា