ទើបទៅលេងផ្ទះលើកដំបូងផង! Bella Ranee និយាយដើម Weir និងអនាគតប៉ាក្មេកថា ឪកូនដូច……..! មានរូបភាព

ចាត់ទុកថាជាសកម្មភាពគួឲ្យស្រលាញ់មួយទៀត ដែលមើលទៅឃើញថាពេញចិត្តពេញថ្លើមរបស់ហ្វេនៗមិនធម្មតា សម្រាប់ដំណើរកំសាន្ដរបស់គូស្នេហ៍ឆ្លងប៉ុស្ដន៍ Weir Sukollawat និងកញ្ញា Bella Ranee ដោយខាងប្រុសបានដឹកដៃសង្សាទៅផ្ទះជួបនិងលោកប៉ា

 

ដោយសារជាក់ស្ដែង Bella Ranee បានធ្វើដំណើរមកចូលរួមក្នុងកម្មវិធី  GDH Xtraordinary 2021 LineUp សាម៉ីខ្លួនបានផ្ដល់បទសម្ភាសន៍ពីការលេងផ្ទះខាងប្រុសនិងបទពិសោធន៍ថ្មីក្នុងការទៅជួបនិងលោកប៉ាក្មេងផងដែរ

After Footer (Active) - damrei Mr1 Zone2

ទីបំផុតយើងក៏មានពេលទៅលេងខេតខនកេន?

“មែនហើយចា គឺយើងមានពេលវេលាទំនេរត្រូវគ្នា ហើយណាមួយខ្ញុំក៏មិនដែលបានទៅលេងនៅខនកេនផងពីមុន ភាគច្រើនបើទៅក៏ទៅធ្វើការហើយត្រលប់មកវិញ បូករួមជាមួយបង Weir មានផែនការចង់ទៅលេងលោកប៉ាស្រាប់ផង ទើបគាត់ហាមាត់បបួលខ្ញុំទៅជាមួយគ្នាតែម្ដងទៅ”

ពេលដឹងថាទៅជួបលោកប៉ាបង Weir មានអារម្មណ៍ថារំភើបទេ?

“ដូចជាមិនមានអ្វីពិសេសទេ តែក៏មានត្រៀមរបស់ផ្ញើរតិចតូច គឺខ្ញុំមិនដែរបានជួបនិងលោកប៉ារបស់បង Weir ពីមុនមកទេ នេះគឺជាការជួបលើកដំបូងហើយ”

លោកប៉ាមានឥរិយាបថជាមួយយើងយ៉ាងម៉េចដែរ?

“លោកប៉ាជាមនុស្សសប្បាយៗខ្លាំងណាស់ បង Weir យ៉ាងម៉េចលោកប៉ាគឺដូចគ្នាចឹង ទាំងពីរនាក់ស្ទាយនៃការនិយាយស្រដៀងៗគ្នាខ្លាំងណាស់ ហើយចិត្តល្អទៀត”

ហ្វេនៗឃើញហើយទ្រាំបង្អាប់មិនបានថាជាដំណើរកំសាន្ដផ្ញើរខ្លួនផ្ញើរប្រាណ?

“មិនមែនអ្វីទាំងអស់និង គ្រាន់តែណែនាំថា “មានប្អូន មានប្អូន” (សើច)”

លោកប៉ាមានបបួលនិយាយរឿងអ្វីជាពិសេសទេ?

“តាមពិតទៅ ក៏មិនមានអ្វីជាពិសេសទេ ភាគច្រើនលោកប៉ាផ្ដោតលើការនិយាយទាក់ទងទៅនិងការដាំនេះដាំនោះ ឬក៏បបួលទៅបេះនេះនោះចឹងទៅ”

 

បង Weir មាននាំទៅមើលទីកន្លែងដែលគាត់បានទិញដែរទេ?

“លោកប៉ាជាអ្នកនាំទៅមើល ហើយគាត់នៅមានប្រាប់ទៀតថាកន្លែងណាខ្លះដែលបង Weir គាត់ទៅរត់លេងពេលនៅក្មេងៗ”

អ្នកជិតខាងរំភើបទេដែល Bella Ranee  ទៅលេងម្ដុំនិង?

“ក៏មានខ្លះដែរតិចតូច ទៅឈរមើល (អៀន)”

ការទៅលេងផ្ទះបង Weir តើយើងត្រូវប្រើពាក្យថាខ្លាំងដល់ថ្នាក់ណា?

“(សើច) ពេលដែលសប្បាយបំផុតគឺពេលដែលអង្គុយញាុំបាយជុំគ្នា”

ប្រើជីវិតនៅទីនោះយ៉ាងម៉េចដែរស្ទាយលោកប៉ា?

“ក៏សប្បាយៗ បែបធម្មជាតិ ពេលញុំាបាយក៏ញុំាជុំគ្នានៅផ្ទះ ទិញយកមកញាុំបែបងាយៗ”

លោកប៉ាមានសួខ្លះទេថានិងរៀបការពេលណា?

“មិនបានសួអ្វីទាំងអស់ ក្រៅពីផ្ញើររបស់ញុំាមកឲ្យ”

បង Weir គាត់ណែនាំយើងប្រាប់លោកប៉ាថាម៉េច?

“មិនបានណែនាំអ្វីទេ ដូចជាបងគាត់ប្រាប់លោកប៉ាមុនហើយថា​អាទិត្យនេះ ខ្ញុំនិងទៅដែរ ប្រមាណនិង”

អត្ថបទដោយ : នីត្តា