ក្លាយទៅជាវីឌីអូមួយដែលត្រូវបានគេនិយាយដល់យ៉ាងខ្លាំង នៅពេលដែលតារាសម្ដែងស្រី Pinky Sawika បានធ្វើវិឌីអូដោយប្រើពាក្យដាល់តឿនដល់ប្អូនៗស្រីៗជាសិស្សប្អូនក្នុងរឿងស្នេហាថា “ឲ្យមើលចែជាគម្រូ ចែងូចទឹកក្ដៅមកមុន មិនបាច់ប្រញ៉ាប់” តែបែរជាត្រូវគេទាញទៅពាក់ពន្ធ័និងពត៌មានរឿងអាស្រូវរវាង Tanyares-Ing Ing

ជាក់ស្ដែង Pinky បានចេញមុខមកភ្លាមៗថា មិនបានមានចេតនាប៉ះពាល់ដល់អ្នកណាទេ គ្រាន់តែជាការថតវីឌីអូលេងៗ ដាស់តឿនប្អូនៗដែលកំពុងតាមដាន ឲ្យពួកគាត់មិនបាច់ប្រញ៉ាប់រឿងស្នេហា ព្រោះតែខ្លួនបានហែលឆ្លងកាត់រឿងអស់និងមុនតែប៉ុណ្ណោះ
ពេលនេះដឹងខ្លួនតើមែនទេថាគ្រប់គ្នានិយាយពីយើងម្ដងទៀត?
“(សើច) រឿងអីទៅ រឿងនិយាយដល់……ចង់ប្រាប់ថាអ្វីដែលបងៗសួរគឺមិនដឹងទេ តែវាដូចជាទាញយើងឲ្យទៅជាប់ពាក់ព័ន្ធ រឿងមែន នៅក្នុង facebook ក៏មានច្រើនដែរ”
វីឌីអូដែលយើងនិយាយនិងកើតឡើងព្រោះអ្វី?
“ខ្ញុំនិយាយឲ្យប្អូនៗ នៅក្នុងក្រុមខ្ញុំ គាត់សួរថាចង់ផ្ដាំផ្ញើរអ្វីដល់ប្អូនៗជំនាន់ថ្មី ខ្ញុំក៏ប្រាប់ថាពួកយើងនៅក្នុងក្រុមក្មេងៗ ប្អូនៗយើងទើបតែធំធាត់ ខ្ញុំក៏ប្រាប់ប្អូនៗថា បងងូចទឹកក្ដៅមកមុន គឺនាំគ្នាសើច តែមិននឹកស្មានថាគេយកទៅផ្សារភ្ញាប់រឿងមួយផ្សេងទៀត មិនមានអ្វីនោះទេ មិនបានពាក់ព័ន្ធនិងអ្នកផ្សេង”
មានអារម្មណ៍យ៉ាងណាដែលពេលដឹងថាគេទាញយកទៅពាក់ព័ន្ធ?
“សម្លឹងឃើញថាវាជាវីឌីអូមួយ ដូចជាវីឌីអូ TikTok ដែលធ្វើឲ្យអ្នកគ្រប់មើលទៅដូចកប្លែងចឹង ចំណែកខ្ញុំមានអ្វីនោះទេ អាមែន វីឌីអូនិងមានអ្នកចូលមើលច្រើន តែវាតែបែបនិងឯង ល្បីមួយថ្ងៃៗដូចតែក្នុងបណ្ដាញសង្គមផ្សេងៗដែលនិង”
គ្រប់គ្នាសរសើរពីយើងថាអាចឆ្លងផុតក្នុងរឿងនិងមកបាន?
“ដូចដែលបានប្រាប់ចឹងថាពេលនេះនៅទំនេរ ជីវិត single វាសប្បាយ ធ្លាប់ហើយថាចែងូចទឹកក្ដៅមុន ជឿចែ កុំប្រញាប់ ដូចដែលប្រាប់ចឹងថានៅទំនេរវាមានក្ដីសុខណាស់ កុំប្រញាប់អីណាប្អូនៗ ប្រើពេលវេលាក្នុងជីវិតឲ្យល្អបំផុត តាមដែលអាចធ្វើទៅបាន កុំទាន់ចង់មានសង្សា វាហត់តែប៉ុណ្ណឹង (សើច)”
គិតយ៉ាងម៉េចដែរចំពោះ comment ដែលមានគេសួរ?
“មានអ្នកហៅចែច្រើនឡើង សង្ស័យតែយើងត្រូវធ្វើជាចែឲ្យពួកគាត់ ហៅបានល្អសមនិងវ័យ 30 ជាងអាចក្លាយជាចែបានហើយ”
ពេលនេះនៅទំនេរ?
“នៅទំនេរចា មិនមានអ្នកណាទេ”
ស្អាតយ៉ាងច្បាស់ជាមានខ្លះហើយ?
“ស្រីស្អាតនៅបែបស្រីស្អាតមិនបានទេឬ ដូចយើងជាអ្នកគាំទ្រតារាម៉ូដែល ក៏នៅតែជាតារាម៉ូដែល និយាយពីរឿងម៉ូដែលល្អជាងកុំនិយាយដល់អ្នកដទៃអី”
ឃើញថានៅក្នុង IG មានឆ្លើយតបសំនួរច្រើនតើបានមកពីណា?
“បានមកពីការគិតរបស់ខ្លួនឯង ចង់ផ្ដល់កំលាំងចិត្តដល់អ្នកដទៃ ឲ្យអ្នកដែលទើបភ្ញាក់ពីគេងបានទទួលដំណឹងល្អៗ មានប្រយោជន៍ដល់អ្នកដទៃ”
មិនឯកាទេមែនទេ?
“មិនឯកាទេ ធ្វើការ7ថ្ងៃ មិនឯកាសោះឡើយ (សើច)”
អត្ថបទដោយ : នីត្តា











