អូហូ! មើលឪពុក គង់ សុជាតិ វ័យច្រើនហើយ តែការលេងខ្លួននៅតែស្ទាវមិនចាញ់កូនទេ!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះពិធីការិនីជើងចាស់ដ៏ឆ្នើមអ្នកនាង គង់ សុជាតិ នៅតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ តាមរយៈការបង្ហាញខ្លួនក្នុងសិល្បៈ ហើយអ្វីដែលពិសេសនោះគឺ រូបសម្រស់របស់អ្នកនាង ទោះបីជាបច្ចុប្បន្ននេះអ្នកនាងមានវ័យច្រើនបន្ដិចក៏ពិតមែន តែនៅតែស្រស់ស្អាត និងក្មេងជាងវ័យដដែល។

មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះអ្នកនាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើលខ្លាំងថែមទៀត នៅពេលគ្រប់គ្នាបានឃើញរូបសម្រស់ និងស្ទាយ៍លេងខ្លួនរបស់ឪពុកអ្នកនាង​ មើលទៅពិតជាស្ទាវ និងក្មេងជាងវ័យខ្លាំងណាស់ ពោលគឺមិនចាញ់យុវវ័យប៉ុន្មាននោះទេ។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើន កាន់តែសរសើរពិធីការិនីស្រីរូបនេះ ដែលមានឪពុកស្រស់សង្ហារ ទោះបីជាគាត់អាយុច្រើនក៏នៅតែលេងខ្លួនឡូយមិនចាញ់កូនដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

- Advertisement -

អត្ថបទដោយ៖ស៊ីវលី

Advertise with us 1200×130