សាហាវមែន! ជនអនាមិកលួចយកគណនីអ៊ីនស្ដារក្រាម PookLook និងទារ​ប្រាក់​រហូតដ​ល់…

ភ្ញាក់ផ្អើលណាស់ កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ​ PookLook ត្រូវ​បាន​ជន​អាណាមិក​លួច​ចូល​ Hack យកគណនីអីុនស្ដារក្រាមរបស់នាង ទៅប្រើប្រាស់ និងថែមទាំងគំរាមទារលុយចំនួន ៣៥០០ដុល្លារពីនាង ជាថ្នូរសម្រាប់ដូរយកគណនីនេះមកវិញទៀតផង។

មិនត្រឹមតែប៉ុនណោះ ជនអនាមិកទាំងនេះ ថែមទាំងគំរាមនាងទៀតថា ប្រសិនបើមិនផ្ញើរប្រាក់ឲ្យគេនោះទេ ពួកគេនិងលុបគណនីអុីនស្ដារក្រាមរបស់នាងចេញថែមទៀត។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ គណនីអុីនស្ដារក្រាមរបស់នាង មិនអាចស្វែងរកឃើញនោះទេ ហើយពួកជនអនាមិកទាំងនោះ តែងតែផ្ញើរសារមកនាង ឲ្យផ្ញើរលុយទៅពួកគេជាហូរហែ ដែលក្នុងនោះ ​​តារាប្រុស Mike Pattaradet ដែលជាសង្សារនាងក៏កំពុងតែរកជំនួយដើម្បីជួយយកគណនីអីុនស្ដារក្រាមរបស់សង្សារខ្លួនមកវិញដែរ៕

After Footer (Active) - damrei Mr1 Zone2

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី