ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា មួយរយៈពេលចុងក្រោយនេះ តារាសម្ដែងស្រីល្បីឈ្មោះ បេនីយុាំង តែងតែបង្ហាញភាពស្និតស្នាល និងជីវិត៏មានក្ដីសុខជាមួយនិងគូស្នេហ៍ ធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនឃើញហើយ ច្រណែនសឹងតែគ្រប់គ្នាទៀតផង។
មិនត្រឹមតែប៉ុនណោះ កន្លងមកគ្រប់គ្នាតែងតែសរសើរចំណងស្នេហាតារាស្រីរូបនេះ ថ្វីត្បិតតែនាងជីវិតនាងជួបព្យុះភ្លៀងច្រើនក៏ពិតមែន តែគ្រប់គ្នាឃើញថាគូស្នេហ៍នាងតែងតែនៅក្បែរ ផ្ដល់កម្លាំងចិត្ត និងតាមមើលថែនាងជានិច្ច។
ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានបង្ហោះរូបភាពនិងអមជាមួយសារដ៏មានអត្ថន័យក្នុងរឿងស្នេហាថា៖
«មិនដឹងថាយើងអាចស្រលាញ់មនុស្សម្នាក់បានយូប៉ុណ្ណានោះទេ ប៉ុន្តែពេលនេះ ថ្ងៃនេះយើងគ្រាន់តែបំពេញតួនាទីរបស់យើងឲ្យបានល្អបំផុតគឺគ្រប់គ្រាន់ហើយ ស្នេហាក៏ប្រៀបដូចជាដើមឈើបើអ្នកមិនស្រោចទឹកថែទាំវានឹងក្រៀមស្វិត បើអ្នកមើលថែវាបានយ៉ាងល្អវានឹងស្រស់ស្អាតបានយូរ សូមមើលថែគ្នា…ហើយផ្ដល់ក្ដីសុខជូនគ្នាយកចិត្តទុកដាក់ពីគ្នាជានិច្ចទើបស្នេហាអ្នកមិនក្រៀមក្រំ»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែសរសើរជីវិតស្នេហាតារាស្រីរូបនេះ ដែលចេះបំពេញក្ដីសុខឲ្យគ្នាបែបនេះ ទោះក្នុងកាលៈទេសណាក៏ដោយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី