ទោះមានកូនក៏មិនមែនជាឧបសគ្គ! Sririta-Taya អនាគតអ្នកម៉ាក់ដៃថ្មី ស្អាតទាក់ភ្នែកទាំងគូនៅក្នុងឈុត…….! មានរូបភាព
ទើបតែចេញមកប្រកាសពីដំណឹងល្អថាកំពុងតែពរពោះកូនដំបូងទាំងពីរនាក់ សម្រាប់តារាសម្ដែងស្រី Sririta Jensen ជាមួយនិងស្រីស្អាតម្នាក់ទៀតដែរទើបនិងផុសប្រាប់ដំណឹងល្អដល់ហ្វេនៗប៉ុន្មានថ្ងៃមុននេះ គឹ Taya Rogers

នៅពេលថ្មីៗនេះស្រីស្អាតទាំងពីរបានចូលរួមក្នុងកម្មវិធីតែមួយជាមួយគ្នា អាចនិយាយបានថាសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកទាំងពីរបានជះពន្លឺរស្មីដូចម្ចាស់ក្សត្រីចឹង ក្នុងកម្មវិធីក៏មានស្វាមីមកចូលរួមផ្ដល់កំលាំងចិត្តព្រមទាំងមានបាច់ផ្កាជូនដល់ភរិយាផងដែរ
ចំណែកឯងខាង Taya មកចូលរួមក្នុងកម្មវិធីតែមួយក៏ស្អាតមិនចាញ់ Sririta ប៉ុន្មាននោះទេ នាងថែមទាំងបានផុសរូបដែលថតជាមួយនិង Sririta ទៀតផង អនាគតអ្នកម៉ាក់ស្អាតទាំងពីរ ហើយពេលនេះខាង Taya ពរពោះបាន 5ខែហើយ ទើបអាចមើលឃើញពោះ ចំណែកឯងខាង Sririta ទើបតែពរពោះបាន 3ខែទេ
អត្ថបទដោយ : នីត្តា









