Ann Thongprasom ចេញមុខប្រកាសអាសន្នរឿងយកឈ្មោះនាងទៅប្រើហើយបោកយកលុយនៅលើ…….! មានរូបភាព

បានក្លាយទៅជាទាយាទ និងជាម្ចាស់ក្សត្រីនៃវិស័យសិល្បៈមិនមែនត្រឹមតែមុខមាត់លំដាប់ជាតារាឯក តែ Ann Thongprasom នៅជាតារាដែលចេះលើកដាក់ខ្លួនបានសាកសមល្អជានិច្ច

 

តែនៅសុខៗក៏មានគេហទំព័រ (website) ក្លែងបន្លំយកឈ្មោះ ព្រមទាំងយកនាងទៅរកស៊ី រឿងនេះបានធ្វើឲ្យ Ann មិនសុខចិត្ត ដល់ថ្នាក់ផុសប្រកាសថាកុំឲ្យទៅជឿ ព្រមទាំងកំពុងតែរៀបចំប្រមូលឯកសារដាក់ពាក្យបណ្ដឹង

After Footer (Active) - damrei Mr1 Zone2

ដោយផុសតាមរយៈ Instagram ថា

“សូមប្រកាសអាសន្នឲ្យគ្រប់គ្នាបានជ្រាបថា​ Ann មិនបានជាប់ពាក់ព័ន្ធអ្វីទាំងអស់ជាមួយនិងពួក website ហើយចំពោះរឿងផ្សេងៗដែលមានទាក់ទងទាំងអស់នេះជាមួយ website​ នេះ ខាង websiteនេះបានយកឈ្មោះរបស់ Ann ទៅក្លែងបន្លំតាមអំពើចិត្តតែប៉ុណ្ណោះ

ខាង Ann កំពុងតែដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ជាមួយនិង website ខាងលើ សូមកុំឲ្យគ្រប់គ្នាលង់ជឿជាដាច់ខាតចា សូមអគុណ”

អត្ថបទដោយ​ : នីត្តា