ពូ Mark ត្រូវចែ Kim រត់ចោលហើយ555! Kimberley ប្រលែងរូបស៊ិចស៊ីដល់ពេលតាមដានមើលឃើញ check in នៅសមុទ្រជាមួយក្រុមមិត្តភក្ដ័!! មានរូបភាព
Kimberley ទើបតែផុសរូបផ្អែមល្ហែមជាមួយគូស្នេហ៍អ្នកកំលោះ Mark prin នៅថ្ងៃគម្រប់ខួបស្នេហា 7ឆ្នាំ រហូតដល់គ្រប់គ្នាបង្អាប់ថាដូចជារូបថត pre-wedding ចឹង មួយវិញទៀតមួយគូនេះនៅជាប់គ្នាគ្រប់ពេល សឹងតែថាយូរម្ដងទើបបានឃើញ Kimberley ផុសរូបទៅដើរលេងជាមួយមិត្តភ័ក្ដម្ដងដូចរូបលើកនេះចឹង

ឃើញ Kimberley ផុសរូបព្រមទាំងមាន check in នៅឯសមុទ្រផាត់តាយ៉ាជាមួយក្រុមមិត្តភ័ក្ដ ដូចជាបងស្រីស្និតស្នាលយ៉ាង Bow Benjawan ធ្វើដំណើររួមគ្នាដើម្បីទៅសម្រាក់លំហែរ ជាពិសេសបានចែករំលែករូបថតដ៏សែនស្រស់ស្រាយជូនដល់ហ្វេនៗនៅតាមបណ្ដាញសង្គមផងដែរ ទាំងរូបភាពស្រីស្អាតទាំងបីលេងទឹក ចែវទូក ឬក៏ថតរូបស្ទាយស្អាតៗ នៅកណ្ដាលថ្ងៃក៏មានដែរ
មួយវិញទៀតនៅមានរូបភាពស៊ិចស៊ីបានបង្ហាញឲ្យឃើញនៅក្នុងដំណើរកំសាន្ដលើកនេះដូចគ្នា ទាំងនៅក្នុង IG story របស់ Kimberley មានរូបស្អាតៗនិងលួចស៊ិចស៊ីតិចៗទៀតផង មើលទៅដូចតិចតែស្អាតខ្លាំងណាស់ចា
អត្ថបទដោយ : នីត្តា











