អ្នកគាំទ្រសុំសរសើរចិត្ត Marie Broenner រឿងសង្សាចាស់នាំអ្នកថ្មីមកណែនាំហើយ…..! មានរូបភាព

នៅទំនេរមួយរយៈធំដែលហើយសម្រាប់តារាសម្ដែងស្រីស្អាត Marie Broenner ក្រោយពីចែកផ្លូវគ្នាជាមួយនិងអ្នកចម្រៀង Gun Napat  ដោយពេលនេះបេះដូងរបស់នាងបានត្រលប់មករឹងមុំាម្ដងទៀត ហើយនៅឃើញ Marie ត្រលប់មកប្រើជីវិតបែបស្រស់ស្រាយជាពិសេសបានផ្លាស់ប្ដូរទៅជាអ្នកប្រណាំងឡានផងដែរ

 

ក្នុងរយៈពេលដែលអ្នកគ្រប់កំពុងតែតាមដានចាំមើលថាតើសង្សាថ្មីរបស់ Marie ជានរណា ជាក់ស្ដែងនាងបានធ្វើឲ្យអ្នកបណ្ដាញសង្គមដល់ថ្នាក់និយាយថាសូមកោតសរសើរដល់ចិត្តរបស់នាងខ្លាំងណាស់ ក្រោយពីបានឃើញត្រង់ឈុតឆាកដែលនាងបានជួបនិងអតិតសង្សាដោយចៃដន្យ គឺហៃសូ Chopin ដែលធ្លាប់ទាក់ទងគ្នាមកច្រើនឆ្នាំ នៅឯហាងអាហារជប៉ុន នាងបានទៅទីនោះជាមួយមិត្តភ័ក្ដ ហើយអតិតមិត្តប្រុសបានណែនាំឲ្យនាងបានស្គាល់ជាមួយនិងសង្សាថ្មីរបស់ខ្លួនទៀតផង

After Footer (Active) - damrei Mr1 Zone2

បានឃើញត្រង់កន្លែងដែល Marie អោបសង្សាថ្មីរបស់អតិតមិត្តប្រុសហើយ មានតែអ្នកនិយាយថា Marie ជាមនុស្សគួឲ្យស្រលាញ់ ទោះបីជាបែបគ្នាហើយក្ដីតែនៅមានមិត្តភាពល្អចំពោះគ្នាទៅវិញទៅមក មានទាំងជូនពរដល់នាងបានជួបនិងស្នេហាថ្មីដែលល្អទៀតផង

អត្ថបទដោយ : នីត្តា