Yaya Urassaya ធ្វើឲ្យតារាសម្ដែងសិស្សច្បង Aum Patcharapa ទ្រាំលែងបានបន្ទាប់ពីនាងផុសរូបមួយសន្លឹកនេះ! មានរូបភាព

ដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយថាតារាស្រីសិស្សច្បង Aum Patcharapa និងតារាស្រីសិស្សប្អូន Yaya Urassaya សុទ្ធតែជាហ្វេនអ្នកគាំទ្រឲ្យគ្នាទៅវិញទៅមកជាយូរណាស់មកហើយ ដោយអ្នកទាំងពីរតែងតែមានសកម្មភាពគួឲ្យស្រលាញ់ៗ បង្ហាញឲ្យឃើញរហូតមក រួមទាំង comment ដែលតែងតែឆ្លើយឆ្លងគ្នាទៅវិញទៅមនៅក្នុង IG ឡើងធ្វើឲ្យអ្នកគាំទ្ររំជួលចិត្តទៅតាមនិងដែរ

 

ជាក់ស្ដែងនៅក្នុងសកម្មភាពរបស់អ្នកទាំងពីរបានបង្ហាញឲ្យហ្វេនៗបានចុចឡាយភ្លាមៗជាថ្មីម្ដងទៀត នៅពេលដែល Yaya ផុសរូបភាពខ្លួនឯងនិងពោរពេញទៅដោយស្នាមញញឹមយ៉ាងស្រស់ស្រាយ ក្រោយពីអង្គុយផឹកកាហ្វេហើយមានពពុះក្រេមជាប់បបូរមាត់ មានទាំង emoji “??☕️?✨???”

After Footer (Active) - damrei Mr1 Zone2

រឿងនេះបានធ្វើឲ្យសិស្សច្បង Aum ទ្រាំមិនបានចំពោះភាពគួឲ្យស្រលាញ់របស់ Yaya ទើបចូលទៅ comment ភ្លាមៗថា “ហេតុអីៗៗៗ គួឲ្យស្រលាញ់យ៉ាងនេះ?❤️” ចំណែកខាងឯ Yaya ក៏ឆ្លើយតបទៅវិញថា “អិអិ ?? នឹកបង Aum ខ្លាំងណាស់ៗៗៗៗៗចា????” អាចនិយាយបានថាជាមិត្តភាពដែលគួឲ្យស្រលាញ់បំផុតសម្រាប់បងប្អូនស្រីគេនេះ

អត្ថបទដោយ : នីត្តា