ជាការពិតណាស់ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍សោកសៅ នៅពេលឃើញតារាសម្ដែងថៃស្រី នាង Tangmo បានប្រកាសដំណឹងពេលនេះឪពុករបស់នាងបានលាចាកលោកនេះ ទៅចោលនាងហើយ។
ក្នុងនោះផងដែរ ងាកទៅមើល កម្មវិធីបុណ្យសពវិញ គឺរៀបចំឡើងទៅតាម គ្រីស្ទសាសនា ដែលមើលទៅពិតជាមានភាពសោកសៅយ៉ាងខ្លាំង មិនថា Tangmo ផ្ទាល់នោះទេ សូម្បីតែភ្ញៀវកិត្តិយសដែលចូលរួម ក៏បញ្ចេញទឹកមុខយ៉ាងក្រៀមក្រំគ្រប់ៗគ្នាដែរ។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនក៏បាននាំគ្នាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះតារាស្រីរូបនេះ និងនាំគ្នាលើកទឹកចិត្តនាង និងសង្ឃឹមថានាងនិងឆាប់មានអារម្មណ៍ល្អ បង្កើតស្នាមញញឹមជូនហ្វេនៗឡើងវិញ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី