អាណិតណាស់! ភរិយា Robert យំឱបរូបថតប្ដីយ៉ាងស្រណោះ ក្នុងពិធីបុណ្យសព!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលដែលទទួលដំណឹងថា អតីតតារាសម្ដែង និងជាតារាកំប្លែងជើងចាស់ល្បីឈ្មោះលោក Robert បានទទួលមរណភាព ដោយសារជម្ងឺដ៏ធ្ងន់ធ្ងរមក មហាជននិងមិត្តៗក្នុងសិល្បៈជាច្រើនពិតជាសោកស្ដាយខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ ងាកទៅមើលទិដ្ឋិភាពនៅក្នុងពិធីបុណ្យសពវិញ យើងឃើញមានវត្តមានភ្ញៀវកិត្តិយស និងតារាប្រុសស្រីដែលជាមិត្តរួមអាជីពរបស់អតីតារាសម្ដែងរូបនេះ បានមកចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ ចំពោះសាច់ញាតិ ក៏ដូចជាក្រុមគ្រួសារលោកផ្ទាល់ផងដែរ។

After Footer (Active) - damrei Mr1 Zone2

តែអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែក្ដុកក្ដួលនោះគឺ នៅពេលឃើញរូបភាពបង្ហាញពីសកម្មភាព ភរិយាលោក Robert បានយំឱបរូបថតស្វាមី អមដំណើរក្នុងការសង្ហែសពស្វាមីឡើងទៅកន្លែងបូជា ដែលទិដ្ឋិភាពនេះ នរណាឃើញក៏អាណិតអ្នកស្រី និងចង់ស្រក់ទឹកភ្នែកតាមដែរ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី