ឡូយមែន! វី ឌីណែត បានក្លាយជាម្ចាស់ពានរង្វាន់កម្មវិធី I Am A Singer Cambodia រដូវកាលទី ២ ហើយ!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ ចាប់តាំងពីពេលដែលតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា វី ឌីណែត ចូលប្រឡូកក្នុងវិស័យសិល្បៈមក ប្រជាប្រិយភាពរបស់នាងកាន់តែកើនឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុធ្វើឲ្យគ្រប់គ្នាតែងតែចាប់អារម្មណ៍តារាចម្រៀងរូបនេះផងដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ គ្រប់គ្នាកាន់តែកោតសរសើរពីសមត្ថភាពសិល្បៈរបស់នាង នៅពេលទទួលដំណឹងថា ម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក I Am A Singer Cambodia រដូវកាលទី២ គឺជានាង ដែលនេះគឺជាការជោគជ័យដ៏ធំសម្រាប់នាងចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈមក។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើន ក៏បាននាំគ្នាចូលរួមអបអរសាទរ និងសរសើរការខិតខំប្រឹងប្រែងរបស់នាងគ្រប់ៗគ្នា៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី