ជួបគ្នាពេលណាមានរឿងពេលនិង – Dewpin Kamon Maleenont ជួបជាមួយនិង Ann Thongprasom ម្ចាស់ក្សត្រីនៃវិស័យសិល្បៈហើយក៏ជាអ្នកដឹងនាំសម្ដែងដ៏មានទេពកោសល្យផងដែរ ស្ទាតតារាតួឯកស្រីបាត់គ្រប់ពេលព្រោះតែប្រែក្លាយទៅជាតួកប្លែងនាំភាពសប្បាយរីករាយមកគ្រប់ពេល

ជាក់ស្ដែង Dewpin Kamon បានផុសវីឌីអូ “រឿងរ៉ាវវាបែបនេះឯងចាទស្សនិកជន” ដោយនៅក្នុងវីឌីអូ ខណៈអ្នកនាង Ann មិនដឹងជាទៅមានរឿងម៉ូម៉ៅពីណាមក ទើបមកជះកំហឹងប្រើដៃប្រើជើងរករឿង DJ Nui និង Nulax រហូតដល់ DJ Nui ត្រូវដួលខ្លួនទៅនិងឥដ្ឋ ថែមទាំងត្រូវទាត់មួយជើងទៀត ចំណែកឯ Nulax ក៏ត្រូវដួលទៅនិងឥដ្ឋដូចគ្នា។

បន្ទាប់ DJ Nui បានចូលទៅ comment បង្អាប់ដែលថា “មិនថាជាតួឯកស្រី តែក៏ជាម៉ាហ្វៀផងដែរអ្នកនាង Dew 555” ខណៈឯ Nulax comment ថា “ភ័យឡើងជ្រុះខោវក្នុងហើយចា អូនខ្លាចចា5555” រួមទាំងអ្នកក្នុងវិស័យសិល្បៈយ៉ាង Aom Phiyada “កាចសាហាវ55555” ចំណែកឯអ្នកម៉ាក់ដៃថ្មី Sririta ក៏ចូលទៅ comment សើចខ្លាំងណាស់ដែរ។ នេះបានចំជាតារាស្រីល្បីមែនអាចកែប្រែបានគ្រប់កាលៈទេសៈកាចក៏បាន កប្លែងក៏បាន….
អត្ថបទដោយ : នីត្តា





