ជាការពិតណាស់ ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ថ្វីត្បិតតែជីវិតប្ដីប្រពន្ធ រវាងតារាសម្ដែងថៃប្រុសលំដាប់ជួរមុខលោក Aum Atichart និងភរិយាជាតារាចម្រៀងជើងចាស់ Nat Myria រៀបការកន្លងទៅច្រើនឆ្នាំក៏ពិតមែន តែអ្នកទាំងពីរនៅតែផ្អែមល្ហែមនិងគ្នាខ្លាំងដដែល នរណាឃើញក៏លួចច្រណែនដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ Atichart និងភរិយា បានធ្វើដំណើរកម្សាន្តទៅតាមមាត់សមុទ្រជាមួយគ្នាយ៉ាងសប្បាយរីករាយ និងបានផ្ដិតយករូបភាពជាច្រើន បង្ហាញពីភាពផ្អែមល្ហែមជាមួយគ្នា និងបង្ហាញកាយវិការស្និតស្នាលគ្នា នៅលើខ្នងសេះ មើលទៅពោលពេញដោយក្ដីសុខតែម្ដង។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសរសើរចំណងស្នេហាប្ដីប្រពន្ធមួយគូនេះ មិនថារៀបការកសាងគ្រួសារច្រើនឆ្នាំ ក៏នៅតែផ្អែមល្ហែមមិនចាញ់ក្មេងៗដដែល៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី