មួយរយៈពេលចុងក្រោយនេះ តារាចម្រៀងស្រីល្បីឈ្មោះកញ្ញា ឈិន រតនៈ បានសាងភាពល្បីល្បាញរបស់ខ្លួន និងសមត្ថភាពសិល្បៈដ៏ពូកែ តាមរយៈកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក I Am a Singer Cambodia រដូវកាលទី២ ដែលទើបតែបញ្ចប់ថ្មីៗនេះ ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់។
លើសពីនេះទៅទៀត តារាចម្រៀងស្រីរូបនេះ មិនត្រឹមតែមានសមត្ថភាពសិល្បៈយ៉ាងបុិនប្រសព្វនោះទេ ហើយនាងថែមទាំងមានរូបសម្រស់ស្រស់ស្អាត និងស្ទាយ៍លេងខ្លួនប្លែកៗ គួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានចាប់អារម្មណ៍លើស្ទាយ៍រៀបចំខ្លួនក្នុងឈុតកូនក្រមុំ ដែលមានការរៀបចំសម្លៀកបំពាក់ និងផាត់មុខតុបតែងយ៉ាងសមសួន ជាមួយនិងស្នាមញញឹមប្រិមប្រិយរបស់នាង ធ្វើឲ្យគ្រប់គ្នាឃើញហើយលាន់មាត់សរសើរថាស្រស់ស្អាតគ្រប់ៗគ្នាតែម្ដង៕
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី