សមជាប៉ាប៉ាសម័យថ្មី! Auan Rangsit និងកូនប្រុស ថតស្ទាយ៍ដូចគ្នាមើលទៅCuteកប់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា បច្ចុប្បន្ននេះតារាសម្ដែងដ៏មានប្រជាប្រិយភាព Auan Rangsit បានរៀបការកសាងគ្រួសាររួចហើយ ហើយលោកក៏ទើបតែទទួលបានចំណងដៃកូនប្រុសម្នាក់ យ៉ាងគួរឲ្យស្រលាញ់ និងមានអាយុ១ខែជាងហើយ។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងណាស់ ថ្មីៗនេះ Auan Rangsit បានផុសរូបថ្មីៗជាមួយកូន ដោយបានធ្វើស្ទាយ៍ត្រាប់តាមកូនប្រុស ដោយបានយកកន្សែងមករុំខ្លួនដូចគ្នាទាំងកាយវិការ និងទឹកមុខ មើលទៅពិតជា Cute ខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

តាមរយៈរូបភាពនេះ គ្រប់គ្នាក៏បានសរសើរ Auan Rangsit សមជាបា៉បា៉សម័យថ្មី ពូកែលេងស្ទាយ៍ជាមួយកូនប្រុស ទាក់ទាញខ្លាំងតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី