ល្មមបានក៏ល្មមទៅ Noey Chotika ហាមមិត្តស្រីៗកុំផ្ញើសារទៅរកប្ដីនាងឲ្យសោះ ព្រោះបើមិនចង់……! មានវីឌីអូ

គ្មានឪកាសជាលើកទីពីរទេ – បើកបង្ហាញខនដូរបស់គូស្នេហ៍ Noey Chotika នៅក្នុងកម្មវិធី teetaikrua សាម៉ីខ្លួននិយាយពីស្វាមីដ៏សែនល្អលោក  Arm Jansiri ថា មិនចង់ឲ្យចេញមុខនៅក្នុងកម្មវិធីឬក្នុងសង្គមញឹកញាប់ ក្រែងមានអ្នកចង់លើកខ្លួនថ្វាយ

 

និងប្រាប់អ្នកដទៃថាមិនបាច់មកមាយារដាក់ប្ដីខ្ញុំទេ ទទួលស្គាល់ថាហួងហែងស្វាមី ព្រោះឥលូវនេះវាមានច្រើនបែបច្រើនយ៉ាង នៅពេលដែលផុស IG Noey មិនដែលផ្ញើរសាស្អីឲ្យគាត់ទេ

After Footer (Active) - damrei Mr1 Zone2

ហើយ Noey ក៏បានប្រាប់មិត្តគ្រប់គ្នាថា កុំផ្ញើរសារអីទៅរកស្វាមីខ្ញុំជាដាច់ខាត ស្វាមីខ្ញុំមានមិត្តនៅក្នុង IG តែ 40ប៉ុណ្ណោះ មិនចាប់មកបន្ថែមមិត្តអីទៀតនោះទេ តែស្វាមីលួចខ្សឹមថាពេលនេះមានដល់ 170 នាក់ហើយ

Noey បានបង្ហើបប្រាប់ទៀតថា ប្រសិនបើមានឃើញពត៌មានអ្នកទីបី ខ្ញុំនិងប្រាប់ស្វាមីថាកុំធ្វើបែបនេះជាដាច់ខាត Noey តាមដានគ្រប់ពេល ពត៌មានអ្នកណាផ្សាយមកនិងប្រាប់កុំឲ្យធ្វើបែបនេះណា ខ្ញុំមិនមែនមនុស្សបែបនិងដូច្នេះហើយខ្ញុំនិងមិនព្រមជាដាច់ខាត ចឹងទើបប្រាប់កុំឲ្យមានបញ្ហា និងមិនផ្ដល់ឪកាសសូម្បីតែម្ដង

ចំណែកខាងលោក Arm Jansiri បានបង្ហើបប្រាប់ថា លោកប៉ាបានស្លាប់តាំងតែគាត់នៅក្មេង ម៉ាក់ត្រូវចិញ្ចឹមមើលថែកូនទាំងបីនាក់ យើងឃើញថាម៉ាក់ហត់នឿយណាស់ យើងក៏តាំងចិត្តមិនចង់ឲ្យមានហេតុការណ៍ដូចខ្លួនត្រូវធ្លាក់ទៅលើអ្នកផ្សេង ព្រោះយើងគិតថាបើយើងឈ្លោះគ្នាវាមិនល្អទេ

 

Noey ទឹកភ្នែកហូរ ប្រាប់ដែរថា នៅថ្ងៃដែលគាត់ប្រាប់គាត់គ្មានថ្ងៃធ្វើបែបនិង យើងក៏យំ វាដូចជាការអះអាងជាការធានាសម្រាប់យើង តែនៅពេលចេញក្នុងកម្មវិធីយើងក៏គិតថាល្មមបានក៏ល្មមទៅល្អជាង ខ្លាច មិនចង់និយាយច្រើន ចេញកម្មវិធីជាមួយគ្នា យើងមិនពីថ្ងៃអនាគត គាត់ប្ដូរចិត្តយ៉ាងណានោះទេ។

អត្ថបទដោយ : នីត្តា