Ton នៅតែបញ្ចេញអារម្មណ៍Sadបែបនេះ ខណៈ Taew កំពុងមានក្ដីសុខជាមួយសង្សារថ្មី!

ប្រិយមិត្តគ្រប់គ្នាប្រាកដជាជ្រាបហើយថា ក្រោយពេលតារាសម្ដែងស្រី Taew Natapohn និង Ton Arch ចែកផ្លូវគ្នា Taew ក៏មានមិត្តប្រុសថ្មី និងកំពុងតែផ្អែមល្ហែមនិងគ្នាខ្លាំង ខណៈ Ton មិនទាន់រកនារីណាមកស្អំបេះដូងបាននោះទេ ជាហេតុធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍លើសកម្មភាព Ton យ៉ាងខ្លាំង។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ Ton បានបង្ហោះរូបភាពមួយសន្លឹកក្នុងគណនី Instagram ព្រមជាមួយនឹងចំណងជើងខ្លី តែហាក់បង្កប់ភាពឈឺចាប់នៅក្នុងនោះយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«I cut my hair because you don’t care my heart…(ខ្ញុំកាត់សក់របស់ខ្ញុំ ព្រោះអ្នកមិនបារម្ភអំពីបេះដូងរបស់ខ្ញុំ)»

ក្រោយពេលលឺឃើញបែបនេះ ហ្វេនៗជាច្រើន ពិតជាភ្ញាក់ផ្អើល ហើយក៏មានមួយចំនួនសង្ស័យថា Ton កាត់សក់លើកនេះ ដើម្បីបំភ្លេច Taew ឬក៏លោកមិនទាន់អាចបំភ្លេចនោះបាននោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី