បើគិតមកទល់នឹងសព្វថ្ងៃនេះ តារាសម្ដែងថៃស្រីលំដាប់ជួរមុខ Pancake Khemanit មានទំនាក់ទំនងស្នេហាជាមួយនិងគូស្នេហ៍រយៈពេល១០មកហើយ តែអ្វីដែលគ្រប់គ្នាភ្ញាក់ផ្អើល គឺស្នេហាអ្នកទាំងពីរនៅតែផ្អែមល្ហែមខ្លាំងដដែល មិនមានអ្វីប្រែប្រួលនោះទេ។
ជាក់ស្ដែងដូចជាថ្មីៗនេះ Pancake បានរៀបចំកម្មវិធីខួបកំណើតជាលក្ខណៈគ្រួសារមួយជូនទៅគូស្នេហ៍របស់ខ្លួន មិនបានថតរូបជុំគ្រួសារយ៉ាងមានសុភមង្គល មើលទពិតជាមានក្ដីសុខខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែរំភើបចិត្ត និងចង់ឃើញទំនាក់ទំនងស្នេហាអ្នកទាំងពីរនៅតែផ្អែមល្ហែមបែបនេះ រហូតដល់ថ្ងៃពិសេសផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី