Tor Thanapob ទំលាយអាថ៌កំបាំងពេលថតរឿងបង្អួតសាច់ដុំណែនៗនិងមិនមែនងាយទេព្រោះត្រូវបថ្ថែមគីឡូដល់ទៅ 10ជាងគីឡូ! មានរូបភាព
សាងភាពសប្បាយរីករាយតាំងតែចាប់ផ្ដើមបើកក្បាលរឿងដំបូងតែម្ដងនៅក្នុងរឿង I wish to be reborn near her របស់តួឯកប្រុសស្រីខុសជំនាន់ Tor Thanapob និង Aff taksaorn ពិសេសបំផុតគឺនៅក្នុងឈុតឆាកដោះអាវរបស់តួឯកប្រុសកំលោះជំនាន់់សិស្សប្អូន រហូតដល់ថ្នាក់ធ្វើឲ្យអ្នកបណ្ដាញសង្គមយកទៅចែករំលែកហើយពេលនេះកំពុងតែក្លាយទៅជាទេវបុត្រលោកអនឡាយផង

នៅទីបំផុតខាងអ្នកយកពត៌មានបានមានឪកាសបានជួបនិងលោក Tor នៅក្នុងកម្មវិធី Nescafe Day ២០២០ ទើបបានទៅជីកឬសជីកគល់ទាក់ទងនៅនិងរឿងខាងលើ ហើយការទទួលការងានេះ Tor ត្រូវចុះទុនបន្ថែមគីឡូដល់ទៅ 12 គីឡូក្រាមទើបបានសាចដុំណែនយ៉ាងនិង
ឈុតដោះអាវរបស់យើងមើលទៅដូចជាឡូយខ្លាំងណាស់?
“ត្រូវអគុណខាងប៉ុស្ដន៍បាត តាមពិតទៅរឿងរូបរាងរបស់ខ្ញុំវាមិនមែនត្រឹមតែសម្រាប់គម្រោងរឿង ភាគ I wish to be reborn near her ប៉ុណ្ណោះទេ តែវាជាគម្រោងទាក់ទងទៅនិងរឿងភាគយន្ដផងដែរ រឿងដែលត្រូវជារឿងនោះគឺខ្ញុំត្រូវបន្ថែមគីឡូ 12 គីឡូក្រាមដើម្បីឲ្យសាកសមទៅនិងស្គ្រើបដែលខ្ញុំទទួល អាចនិយាយបានថាចុះទុនអស់ពីចិត្តសម្រាប់ការងារឆ្នាំនេះតែម្ដង”
“ពីមុនខ្ញុំតែ 60គែឡូទេ តែមកដល់ពេលនេះ 72គីឡូហើយ សុទ្ធតែសាច់ដុំទាំងអស់ ដែលបានមកពីការហាត់ប្រាណ មិនមែនបានមកពីការញុំាអាហារទេ ហើយខ្ញុំហាត់ខ្លួនឯងទាំងអស់នៅផ្ទះដោយគ្មានគ្រូបង្វឹកឡើយ”
អត្ថបទដោយ : នីត្តា









