Aum Patcharapa និយាយពីថាដូចព្រះនាងម្ចាស់ចឹង លើកក្រុមមិត្តភ័ក្ដទៅលេងសមុទ្រចំណែកឯសង្សាគ្មានឲ្យឃ្លាត……! មានវីឌីអូ
Aum Patcharapa រៀបចំបង្វេចធ្វើដំណើរកំសាន្ដនៅឯងភូកេតជាមួយក្រុមមិត្តភ័ក្ដ ហើយក្នុងដំណើរកំសាន្ដនេះក៏មានមេការផ្ទាល់ខ្លួនទៅជាមួយដែរ អាចនិយាយបានថាលើកនេះមិនធម្មតាទេសប្បាយកប់មិនខានទេ ជាពិសេសអ្នកកំលោះហៃសូ Pork ដែលមិនឲ្យឪកាសល្អនេះកន្លងផុតទទេក៏ចូលរួមទៅជាមួយគ្នាដែររហូតដល់ទៅ 4ថ្ងៃ

រងចាំមើលរូបភាពចុះច្បាស់ជាមិនខកបំណងទេព្រោះអីគ្រាន់តែចាប់ផ្ដើមសោះគ្រប់គ្នាមានទាំងរូបភាពមានទាំងវីឌីអូមកបង្ហាញ ជាពិសេសមេកាផ្ទាល់និងតែម្ដង ដោយព្រោះតែត្រូវជំនាញស្រាប់ខាងបណ្ដាញសង្កម មួយវិញទៀតគ្រាន់តែចាប់ផ្ដើមធ្វើដំណើរក៏ឃើញភាពផ្អែមល្ហែមគូរបស់ Aum-Pak ដែលនៅជាប់គ្នាមិនឃ្លាតសោះមើលទៅប្រហែលជាត្រូវត្រៀមដៃចាំចុចឡាយឲ្យម៉ែ Aum មើលទៅ
សង្ឃឹមថានៅលេងសមុទ្រលើកនេះហ្វេនៗ បានឃើញ Aum ចិត្តល្អស្លៀកឈុតហែលទឹកថតផ្ញើឲ្យមើលចុះ ព្រោះគ្រាន់តែរូបដែល Aum ដើរចុះពីលើឡានមកនេះនិយាយពីថាស្អាតណាស់ទៅហើយ ចុះទំរាំតែថតមែនទែនទៀតល្អយ៉ាងណាទៅ មានតែត្ៀមៗៗៗ ចុចឡាយហើយគ្នាយើង
អត្ថបទដោយ : នីត្តា







