ភរិយា បែ៉ន ចំរ៉ុង បង្ហោះសាររៀបរាប់ពីជីវិតគ្រួសារ ក្រោយពេលសម្រាលកូនរួច!

ជាការពិតណាស់ ក្រោយពេលដែលភរិយាពិធីករល្បីឈ្មោះលោក បែ៉ន ចំរ៉ុង សម្រាលបានកូនស្រីម្នាក់គួរឲ្យស្រលាញ់មក គ្រួសាររបស់លោកកាន់តែមានក្ដីសុខខ្លាំងឡើងៗ ធ្វើឲ្យមហាជនជាច្រើនច្រណែនយ៉ាងខ្លាំងទៀតផង។

យ៉ាងណាមិញ ក្រោយពេលសម្រាលកូនបានជិតមួយខែ ស្រាប់តែថ្មីៗនេះ ភរិយាពិធីកររូបនេះ បានបង្ហោះរូបភាព ក៏ដូចជាសាររៀបរាប់អំពីរឿងគ្រួសារយ៉ាងចាក់ដោតថា៖

After Footer (Active) - damrei Mr1 Zone2

«មនុស្សស្រីភាគច្រេីនចូលចិត្តនិយាយថា​ មនុស្សស្រីលះបង់ច្រេីនណាស់ ដេីម្បីប្តីខំពរពោះឲ្យគេ លះបង់សម្រស់​ រូបរាងជាដេីម តែខ្ញុំបែរជាមិនដែលគិតអញ្ចឹងសោះ​ ព្រោះអីមិនមែនជាកូនគេតែម្នាក់ឯណា​ ជាកូនខ្ញុំដែរ​ ខ្ញុំស្រលាញ់​ ខ្ញុំចង់បាន​ ខ្ញុំចង់ពរពោះ​ ខ្ញុំពេញចិត្ត​ មិនមែនដេីម្បីប្តីទេ គឺខ្ញុំពរពោះដេីម្បីខ្លួនឯង​ ខ្ញុំចង់មានកូន​ ខ្ញុំមិនបន្ទោសប្តី​ រឺទម្លាក់កំហុសពេលដែលពរពោះពិបាកឲ្យប្តីទេ​ ទោះគ្មានប្តីក៏ខ្ញុំចង់បានកូនដែរ
កូនកេីតចេញពីការស្រលាញ់ពេញចិត្តចង់បាន​ មិនមែនតួនាទី ឬលះបង់ដេីម្បីអ្នកណាទេ»។

ក្រោយពេលលឺបែបនេះ មហាជនជាច្រើនពិតជាពេញចិត្ត និងសម្ដីរបស់ភរិយាលោក ប៉ែន ចំរ៉ុង យ៉ាងខ្លាំង ហើយក៏សរសើរលោក ប៉ែន ចំរ៉ុង ដែលមានភរិយាល្អបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី