អីយ៉ា! ខួបកំណើត Twopee ឆ្នាំនេះ Prang រៀបចំឲ្យមើលទៅរ៉ូមែនទិចខ្លាំងណាស់!(មានរូបភាព)

ជាការពិតណាស់ ទោះបីជាពេលវេលាកន្លងផុតទៅយ៉ាងណាក៏ដោយ ក៏ចំណងស្នេហារវាងតារាសម្ដែងស្រី Prang Kannarun និងតារាចម្រៀង Twopee នៅតែផ្អែមល្ហែមនិងគ្នាខ្លាំងដដែល។

ជាក់ស្ដែងដូចជាកាលពីម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតគម្រប់ខួប៣០ឆ្នាំរបស់ Twopee ក្នុងនោះគ្រប់គ្នាបានឃើញ Prang រៀបចំកម្មវិធី ដោយញាំអាហារតែពីរនាក់រួមគ្នា ក្រោមពន្លឺភ្លើងទៀតយ៉ាងរ៉ូមែនទិច ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយរំភើបចិត្តខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែកម្មវិធីខួបកំណើតនេះ សាមញ្ញបន្ដិចមែន តែគ្រប់គ្នាបានឃើញ Twopee រំភើបចិត្ត ពោលពេញដោយក្ដីសុខជាមួយ និងPrang មិនចាញ់គូស្នេហ៍ផ្សេងៗនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី