មិននឹកស្មានសោះ! បែកគ្នាជាច្រើនឆ្នាំហើយ តែសង្សារចាស់ Aff នៅតែបង្ហាញទំនាក់ទំនងល្អនិងនាងទៀត!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងស្រី Aff Taksaorn ត្រឡប់ចូលសិល្បៈវិញ ហ្វេនៗជាច្រើនក៏កាន់តែចាប់អារម្មណ៍លើនាងខ្លាំង ហើយក៏កំពុងតែទន្ទឹងរង់ចាំមើលស្នាដៃថ្មីក្នុងសិល្បៈរបស់នាងផងដែរ។

តែយ៉ាងណាមិញ ថ្មីៗនេះ​ស្រាប់តែមានរឿងគួរឲ្យចាប់អារម្មណ៍មួយ គឺតារាស្រីរូបនេះ បានសារភាពថា លោក Muad Aor ដែលជាអតីតគូស្នេហ៍របស់ Aff បានចូលមកផ្ដល់យោបល់ ដើម្បីលើកទឹកចិត្ត ក្នុងនាមជាបងប្រុសម្នាក់ ដោយបាននិយាយថា៖

After Footer (Active) - damrei Mr1 Zone2

«ផ្ដល់ជាកម្លាំងចិត្តឲ្យណា Aff»

ហើយក្នុងនោះ Aff ក៏បានឆ្លើយតបថា «អរគុណណាពូ។ យកល្អ គួរតែមើលរឿងមុនចេញទៅក្រៅផង»

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាចាប់អារម្មណ៍ និងសរសើរពីទំនាក់ទំងរវាង Aff និងអតីតមិត្តប្រុស ទោះចែកផ្លូវគ្នាច្រើនឆ្នាំយ៉ាងណា ក៏នៅតែមានទំនាក់ទំនងល្អនិងគ្នាដែរ៕

អត្ថបទដោយ៖ស៊ីវលី