ជាការពិតណាស់ ចាប់តាំងពីពេលដែលតារាសម្ដែងលោក ប៉ែន ភ័ក្រ សុធារិទ្ធ ចូលប្រឡូកក្នុងវិស័យសិល្បៈមក ប្រជាប្រិយភាពលោកកាន់តែកើនឡើងខ្លាំងឡើងៗ ស្របពេលដែលទទួលបានដំណែងតួឯកជាញឹកញាប់ទៀតផង។
យ៉ាងណាមិញថ្មីៗនេះលោក ប៉ែន ភ័ក្រ សុធារិទ្ធ បានបង្ហោះរូបភាពរម្លឹកកាលដែលលោកបានថតរឿងជាមួយអ្នកនាង ម៉ាក សែនសូនីតា និងបានសរសេររៀបរៀបពីអាម្មណ៍ខ្លួន ក៏ដូចជាអត្តចរិករបស់អ្នកនាង ម៉ាក សែនសូនីតា យ៉ាងដូច្នេះថា៖
«លោកជំទាវតួស្រីខ្ញុំអើយ គ្រាន់តែអង្គុយនឹងខ្ពស់ជាងខ្ញុំទៅហើយៗខាងប្រុសវិញខំដកខ្លួនទ្បើងផោតពោះថប់ដង្ហើមចង់ដាច់ខ្យល់ នឹកណាស់ធំៗអើយសង្ឃឹមថាបានរួមការងារជាមួយគ្នាឆាប់ៗចុះ ហើយអាចនិយាយថាជាតួស្រីល្បីម្នាក់ដែលធ្វើការជាមួយមិនចេះរឹក ជាពិសេសតាំងពីថត ២រឿងជាមួយគ្នាមិនដែលលឺពាក្យរអ៊ូមួយម៉ាត់ទោះបីហត់ ឬក្តៅយ៉ាងណា Mak Sensonita រឿងកន្ទោងខៀវ»
តាមរយៈសារនោះផងដែរ អាចបញ្ជាក់ឲ្យឃើញថា អ្នកនាង ម៉ាក សែនសូនីតា មិនត្រឹមតែស្រស់ស្អាតនោះទេ សូម្បីតែមិត្តរួមការងារក៏សរសើរពីភាពអត់ធ្មត់ក្នុងការងាររបស់អ្នកនាងផងដែរ ពិតជាគួរឲ្យសរសើរខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី