ជាការពិតណាស់ បើគិតមកទល់ពេលនេះ រយៈពេល១ឆ្នាំហើយ ដែលតារាចម្រៀងស្រីល្បីឈ្មោះ Bitoey និងស្វាមី រៀបការកសាងគ្រួសារជាមួយគ្នា ហើយកន្លងមកជីវិតប្ដីប្រពន្ធអ្នកទាំងពីរកាន់តែមានក្ដីសុខខ្លាំងឡើងៗ ស្របពេលថ្មីៗនេះទើបតែទទួលបានសមាជិកថ្មី កូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់ទៀតផង។
យ៉ាងណាមិញសម្រាប់ការអបអរថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំ ក្នុងនោះគ្រប់គ្នាបានឃើញ តារាស្រី Bitoey បានបង្ហោះសាររៀបរាប់យ៉ាងមានអត្ថន័យ ទៅកាន់ស្វាមីថា៖
«វាគឺជាពេលវេលាដ៏រីករាយនៅក្នុងជីវិត។ វាគឺជាពេលវេលាដ៏មានអត្ថន័យបំផុតសម្រាប់មនុស្សស្រីម្នាក់ ហើយវាគឺជាថ្ងៃដែល មនុស្សស្រីម្នាក់មានភាពស្រស់ស្អាតបំផុត សូមអរគុណ ដែលបានធ្វើឲ្យខ្ញុំ បានរៀបការក្នុងពិធីមង្គលការដ៏ស្រស់ស្អាត និងគួរឲ្យចងចាំបំផុតនៅក្នុងជីវិតរបស់ខ្ញុំ។ សូមអរគុណ ចំពោះការជ្រើសរើស ធ្វើគ្រប់យ៉ាង មានពេលវេលាល្អក្នុងជីវិត ដោយគ្មានកំហុស។ ហើយបានធ្វើអ្វីៗទាំងអស់ ដែលបានចេញមកមានភាពល្អប្រសើរទាំងអស់។ សូមអរគុណ ដែលបានកាន់ដៃគ្នា ធ្វើអ្វីៗគ្រប់យ៉ាង ដោយក្តីស្រលាញ់ ការយល់ចិត្ត និងមានការលើកទឹកចិត្តឲ្យគ្នាទៅវិញទៅមក។ ថ្ងៃនេះ ខ្ញុំអាចនិយាយបានថា អ្វីៗគ្រប់យ៉ាងនៅក្នុងជីវិត គឺមានភាពល្អឥតខ្ចោះគ្រប់គ្រាន់ហើយ ហើយក៏គ្មានអ្វី ដែលមានភាពរីករាយខ្លាំងជាងថ្ងៃនេះទៀតទេ»។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងបានបញ្ចេញមតិជូនពរនាងនិងស្វាមី កាន់តែស្រលាញ់គ្នាបែបនេះជារៀងរហូត៕
អត្ថបទដោយ៖ស៊ីវលី