ស្រីម្នាក់នោះជាអ្នកណា! Taew Natapohn ត្រូវបាននារីម្នាក់ចូលមក comment សុំសង្សាវិញក្រោយពីហៃសូ Nai ផុសរូបគូនិងឃ្លាថា…….! មានរូបភាព

ទើបតែឃើញតារាសម្ដែងស្រី Taew Natapohn ផុសរូបគូជាមួយសង្សាថ្មីលោកហៃសូ Nai ដែលកំពុងតែចែវទូកកណ្ដាលសមុទ្រមុននេះ ក៏ឃើញខាងប្រុសផុសរូបគូផ្អែមល្ហែមជាមួយ និង Taew នៅក្នុង Instagram

 

ដោយរូបភាពដែលគួឲ្យស្រលាញ់ខាងប្រុសបានផុសនោះបានអមជាមួយនិងឃ្លាថា “Good times guide” ហើយក៏បានធ្វើឲ្យហ្វេនៗពេញចិត្តពេញថ្លើមជាខ្លាំងចំពោះគូស្នេហ៍ Taew-Nai អាចនិយាយបានថាមានអ្នក comment សរសើរច្រើន

After Footer (Active) - damrei Mr1 Zone2

តែនៅក្នុង comment ល្អៗទាំងនោះក៏មាន comment រំខាន និងវាយប្រហារហៃសូ Nai យ៉ាងដំណំជាច្រើនផងដែរ ដូចជានិយាយថា “ខ្ញុំស្រលាញ់បងខ្លាំងណាស់តែវាបានតែប៉ុណ្ណឹង, បងទាក់ទងជាមួយខ្ញុំតើមានអ្វីខុសបានជាបងធ្វើយករឿងទាំងនេះមកបំផ្លាញ់, ហេតុអ្វីបានជាបងមិនមករកខ្ញុំខ្លះ, ទៅផ្ដល់ក្ដីសង្ឃឹមធ្វើអ្វី តែក៏មកទាក់ទងជាមួយអ្នកមានមុខមាត់ក្នុងសង្គម តែគាត់មិនគួរផ្ដល់ក្ដីសង្ឃឹមដល់អ្នកណាទេ”

ថែមទាំង tag ឈ្មោះរបស់ Taew ថា “កុំដណ្ដើមមនុស្សដែលយើងស្រលាញ់ទៅបានទេ, អ្នកដឹងមែនទេថាយើងស្រលាញ់លោក Nai ខ្លាំងយ៉ាងណា អគុណសម្រាប់ទង្វើទាំងអស់កន្លងមក ធ្វើបាបចិត្តព្រមគ្នា”

អត្ថបទដោយ : នីត្តា