ដឹងទេ? ក្រោយមានគេថា Mew រៀបការព្រោះតែស្វាមីជាអ្នកមាន ស្រាប់តែស្វាមីនាងតបទៅវិញថា…..!

ជាការពិតណាស់ បើគិតមកទល់នឹងពេលនេះតារាសម្ដែងស្រី Mew Nittha និង ស្វាមី លោក Saint រៀបការជាមួយគ្នាបានជិតមួយឆ្នាំហើយ ហើយក្រោយពេលរៀបការស្នេហាអ្នកទាំងពីរ ក៏កាន់តែផ្អែមល្ហែមខ្លាំងឡើងៗផងដែរ។

តែយ៉ាងណាមិញទន្ទឹមនិងជីវិតដ៏មានក្ដីសុខនេះ កន្លងមកស្នេហាអ្នកទាំងពីរក៏រកនិងឧបសគ្គមួយចំនួនផងដែរ ដោយមានមនុស្សមួយចំនួនបាននិយាយថា Mew ព្រមរៀបការជាមួយនឹងស្វាមីខ្លួន ដោយតែលោកជាអ្នកមានជាន់ខ្អស់ថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងស្រាប់តែពេលនេះ ក៏បានលេចចិត្តនៅវីដេអូមួយ ដែលជាការនិយាយបកស្រាយរវាង Mew Nittha និង ស្វាមី ទាក់ទងនិងសំណួរមួយចំនួនរបស់មហាជន ដែលសួរទៅកាន់នាងថា៖

«តើមូលហេតុអ្វី ដែលធ្វើឲ្យ Mew ជ្រើសរើស លោក Saint ជាដៃគូជីវិត?»

ក្នុងនោះ Mew បានឆ្លើយថា៖

«Saint គឺជាមនុស្សល្អ យកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន យកចិត្តទុកដាក់លើព័ត៌មានលំអិត ដឹងពីចិត្តស្នេហា មានភាពកក់ក្តៅ គួរឲ្យស្រលាញ់ ហើយគិតថា មិនខុសនោះទេ ដែលនឹងរៀបការជាមួយនឹងលោក»

ចំណែក លោក Saint ដែលជាស្វាមីរបស់​ Mew ក៏ត្រូវបានគេសួរដែរថា «តើលោក Saint គិតយ៉ាងណាចំពោះយោបល់ដែលថា Mew រៀបការ ដោយសារតែទ្រព្យសម្បត្តិរបស់លោក?»

ក្នុងនោះដែរ ស្វាមីរបស់ Mew ក៏បានឆ្លើយតបថា៖

«ខ្លួនលោកមិនមែនជា អ្នកមានដូចចំណងជើងព័ត៌មាននោះទេ។ ខ្ញុំមិនបានគិតថា ខ្លួនខ្ញុំជា អ្នកមានក្នុងសង្គមខ្ពង់ខ្ពស់ទេ ក្នុងពេលដែលខ្ញុំនៅលីវ ហើយ Mew ក៏មានជម្រើសជាច្រើន ទាំងល្អប្រសើរជាង និងសង្ហាជាងទៅទៀត។ សំណាងហើយ ដែលយើងយល់ចិត្តគ្នាបានល្អ»។

ជាការពិតណាស់ តាមរយៈសម្ដីរៀបរាប់របស់ប្ដីប្រពន្ធមួយគូនេះ អាចបញ្ជាក់ឲ្យឃើញថា ពួកគេរៀបការគឺដោយសារតែសេចក្ដីស្រលាញ់ និងការយល់ចិត្តគ្នា មិនមែនដោយសារតែទ្រព្យសម្បត្តិដូចអ្វីដែលមនុស្សមួយចំនួនគិតកន្លងមកនោះទេ៕

អត្ថបទដោយ៖ស៊ីវលី